វិធីប្រើត្រួយឈូកដើម្បីព្យាបាលអាការៈញ័រញាក់បន្ទាប់ពីកោសជប់ជប់រួចញ៉ាំកាហ្វេ !!!

បងប្អូនណាដែលកោសឬជប់ខ្យល់រួចហើយ សូមកុំញ៉ាំកាហ្វេអោយសោះ ព្រោះអាចនឹងប្រតិកម្មទៅជា រងារញ័រញាក់ភ្លាមៗរឹងថ្គាម ជាមិនខាន។បើបងប្អូនជួបស្ថានភាពដូចនេះសូមធ្វើតាមវិធីខាងក្រោម៖

ទៅក្តិចយកត្រួយឈូកទើបនឹងដុះចេញពីទឹក7ត្រួយ(យកត្រួយក្តោមមិនទាន់រីកជាស្លឹក)រួចកាត់វាខ្លីៗដាក់កំឡោចក្នុងឆ្នាំងដី(បើមាន) ឬឆ្នាំងធម្មតា ឲ្យខ្លោចទៅជាធ្យូង រួចលើកចេញចេញទុកត្រជាក់បន្តិច សឹមចាក់ទឹកស្អាតចូលប្រហែលមួយកែវ។

យកស្បែត្រងយកតែទឹកមកពិសារអោយអស់មួយមួយកែវវែងនោះ បងប្អូននឹងឈប់រងារញ័រញាក់ឈប់រឹងថ្គាមបន្ទាប់ពី15នាទីក្រោយមក។

សូមបញ្ជាក់៖ បងប្អូនដែលកើតខ្យល់ ពេលកោសឬជប់ហើយ​ ហាមដាច់ខាតទៅងូតទឹក,ពិសារសាច់គោ,ពិសារទឹកកក-ល-។

អាគារ​ 216​ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ រាជធានីភ្នំពេញ

023 212 666 – 023 980 999

shares