ញាក់សាច់ អាងហែលទឹកលើអាកាស ដំបូងបង្អស់លើពិភពលោក…
អង់គ្លេស៖ អាងហែលទឹកថ្លា និងអាចមើលធ្លុះដំបូងគេបង្អស់លើពិភពលោក មានឈ្មោះថា Sky Pool បានសាងសង់ចប់ជាស្ថាពរ និងបើកដំណើរនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ហើយមានមូលដ្ឋានស្ថិតនៅចន្លោះអគារចំនួនពីរ កម្ពស់៣៥ម៉ែត្រ ក្នុងសង្កាត់លំនៅឋាន Vauxhall នៃទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
តួយ៉ាង កាលពីថ្មីៗនេះ អ្នករស់នៅនៃប្លុកលំនៅឋាន កំពុងចង់ឲ្យអាងហែលទឹកលើអាកាស ផ្អាកដំណើរការពេញមួយរដូវរងា ដោយសារតែទឹកមានភាពត្រជាក់ខ្លាំងពេកសម្រាប់ហែល នៅពេលសីតុណ្ហភាពធ្លាក់ចុះ និងតម្លៃកម្ដៅខ្ពស់ពេកផងដែរ ខណៈត្រូវ
ចំណាយ១៦៤,២៥០ផោន (ប្រមាណ២១២,០០០ដុល្លារអាមេរិក) ដើម្បីរក្សាទឹក៣៧៥តោន កម្ដៅពេញមួយឆ្នាំ។ ទន្ទឹមនឹងនេះដែរ ក៏មានពលរដ្ឋប៉ុន្មាននាក់ បានអះអាងថា គម្របដែលត្រូវបានរចនាឡើង ដើម្បីរក្សាកម្ដៅអាងក្នុងរដូវរងា ឥឡូវបានខូចខាត ប្រើលែងបានហើយ។
យ៉ាងណាមិញ សមាគមអ្នកស្រុកនៃការអភិវឌ្ឍន៍ ត្រូវបានគេរាយការណ៍ថា គ្រោងនឹងចុះសួរ នៅឯកិច្ចប្រជុំបន្ទាប់របស់ខ្លួន ដើម្បីស្នើឲ្យអាងហែលទឹកលើអាកាស ផ្អាកដំណើរក្នុងរដូវរងា ដើម្បីសន្សំលើការចំណាយនាពេលខាងមុខនេះ៕
ប្រភព: Daily Mail,khmerload