តាមពិតចឹងសោះ! ទង់ព្រលឹង ឬទង់ក្រពើដែលគេធ្វើនៅពេលមនុស្សស្លាប់ ព្រោះតែ…
បងប្អូនជាច្រើនពិតជាមានចំងល់ហើយមើលទៅ ថាតើហេតុអ្វីបានជាគេតែងតែធ្វើទង់ព្រលឹងនៅពេលដែលមានមនុស្សស្លាប់ នេះគឺជាដំណើររឿងព្រេងមួយដែលបានកើតឡើង ហើយបន្តមកដល់បច្ចុប្បន្ន។
ដោយមានដំណើររឿងព្រេងមួយមានតំណាលថា មានបុរសម្នាក់ ដែលជាកូនជាទីស្រលាញ់របស់ឳពុកខ្លួន ក៏បានសុំឳពុកទៅរៀនសិល្បះនៅឯនរគរតក្កតសិលា ក្រោយពីបានរៀនចប់ បុរសនោះក៏ចង់បន្ថែមនៅចំណេះបន្តទៀត ទើបសំរេចចិត្តលាគ្រូ រួចចាកចេញពីទីនោះដើម្បីទៅរកគ្រូផ្សេងទៀត ដើម្បីរៀនវិជ្ជាបន្តទៀត។
លុះពេលក្រោយមក ក៏បានជួបនិងបច្ចេកពុទ្ធមួយដែលមានសេចក្តីជ្រះថ្លា មាណពក៏បានសុំរៀនវិជ្ជាជាមួយ តែបច្ចេកពុទ្ធតំរូវអោយមានការបួសសិនទើបអាចរៀនបាន ទើបមាណពក៏បានបួសរៀនជាមួយនិងបច្ចេកពុទ្ធមួយអង្គនោះ រហូតក្លាយទៅជាបច្ចេកពុទ្ធដូចជាគ្រូដែរ តែអកុសលបច្ចេកពុទ្ធអង្គនោះត្រូវបានស្លាប់ទាំងវ័យក្មេង។
ក្រោយមកអ្នកភូមិក៏បានធ្វើបុណ្យ និងបញ្ចុះអដ្ឋិធាតុនៅក្នុងចេតិយមួយត្រង់ផ្លូវបំបែក។ ឳពុកដោយបាត់ដំណឹងកូនយូរពេក ក៏បានចេញដើររកកូន ហើយក៏ទទួលដំណឹងថាកូនស្លាប់បាត់ហើយ ទើបមានការរន្ធត់ចិត្ត និងយំ ក្រោយមកឳពុកក៏បានយកទឹកមកស្រោចស្រពនៅលើចេតិយ និងបានយកក្រមាបង់ក ចងធ្វើជាទង់ទើបថ្វាយបង្គំត្រលប់ទៅវិញ។ អ្នកភូមិក៏បាននាំគ្នាធ្វើតាមបុរសនោះនៅពេលដែលមានមនុស្សស្លាប់ ទើបបានជាមានតំណាលតមកដល់បច្ចុប្បន្ននេះ។