ទៅដើរលេងប្រទេសថៃ បើមិនចង់ត្រូវខ្មោចលងទេ ត្រូវចៀសវាងកន្លែងគួរឲ្យខ្លាចទាំងនេះ

ថៃ ៖ ទោះបីជាបច្ចុប្បន្ននេះ ប្រទេសថៃត្រូវបានចាត់ទុកជា ប្រទេសមួយដែលមាន បច្ចេកវិទ្យាជឿនលឿនក៏ពិតមែន ប៉ុន្តែយ៉ាងណាមិញ នៅក្នុងចិត្តប្រជាជនថៃមួយចំនួនធំ គឺនៅតែប្រកាន់ខ្ជាប់នូវជំនឿ ជាពិសេសនោះគឺ ពួកគេជឿជាក់ទៅលើ រឿងរ៉ាវទាក់ទងនឹងរឿងវិញ្ញាណខ្មោច ឬព្រលឹងតែលតោល តែងតែបង្ហាញចេញមក ដោយគ្មានអ្នកណាអាចពន្យល់បាន។

ក្នុងនោះដែរ ទីតាំងមួយចំនួន នៅក្នុងទីក្រុងបាំងកក ប្រទេសថៃ ត្រូវបានប្រជាជននៅទីនោះ ចាត់ទុកថាជាកន្លែងដែល អាចនឹងមានវិញ្ញាណតែលតោល ឬបាតុភូតចម្លែកៗ ដែលធ្វើឲ្យពួកគេខ្លាច ហើយនិយាយតៗគ្នាថា មិនគួរទៅលេងកម្សាន្ត នៅកន្លែងទាំងនោះឡើយ។

ជាការពិតណាស់ ដើម្បីចៀសវាង ការជួបរឿងប្លែកៗ ឬត្រូវខ្មោចលង នៅប្រទេសថៃ អ្នកដំណើរទាំងអស់ គួរតែចៀសវាងការធ្វើដំណើរ ទៅកាន់ទីតាំងគួរឲ្យខ្លាចទាំងនេះ៕

ចង់ដឹងថា តំបន់ណាខ្លះ ត្រូវបានគេចាត់ទុកថា ជាកន្លែងគួរឲ្យខ្លាចបំផុត នៅក្នុងទីក្រុងបាំងកក?

ទស្សនារូបភាពខាងក្រោម ៖

១ វត្ត Pai Ngoen Temple

វត្តនេះស្ថិតនៅទីក្រុងបាំងកក ជាកន្លែងដែលធ្លាប់រក្សាទុក សាកសពទារកតូចៗ ដែលត្រូវបានគេរំលូតជាង ២,០០០នាក់។ សាកសពទាំងអស់ ត្រូវបានគេច្រកទុក នៅក្នុងថង់ផ្លាស្ទិច ហើយយកមកទុកចោលនៅក្នុងបរិវេណវត្តនេះ។

ទោះបីជាក្មេងៗទាំងអស់ ត្រូវបានគេយកមកធ្វើបុណ្យតាមប្រពៃណី រួចហើយក៏ពិតមែន ប៉ុន្តែអ្នកស្រុកនៅទីនោះនិយាយតៗគ្នាថា ពួកគេនៅតែលឺសម្លេងក្មេងយំ ស្ទើរតែរាល់យប់។


២ អតីតហាងស្រា Santika Pub

កាលពីកំឡុងឆ្នាំ ២០០៩ ហាងស្រាល្បីឈ្មោះមួយកន្លែង ស្ថិតនៅក្នុងទីក្រុងបាំងកក មានឈ្មោះថា Santika Pub បានរៀបចំកម្មវិធីជប់លៀងដ៏ធំមួយ នៅយប់ថ្ងៃចូលឆ្នាំថ្មី។ ប៉ុន្តែលុះព្រឹកឡើង វាបានក្លាយទៅជាពិធីបុណ្យសពទៅវិញ ដោយសារតែយប់នោះ ស្រាប់តែមានអគ្គិភ័យមួយ បានឆាបឆេះ ឆក់យកជីវិតមនុស្សជាង ៦០នាក់ និងធ្វើឲ្យមានអ្នករងរបួសជាង ១០០នាក់។

ពាក្យចចាមអារ៉ាម បាននិយាយថា ហាងនេះត្រូវបានសាងសង់ឡើង នៅលើទីតាំង ដែលធ្លាប់បានប្រើប្រាស់ជាផ្ទះ សម្រាប់ធ្វើឃាតកម្ម។

ទោះបីពេលនេះ វាក្លាយជាអគារ ដែលគេបោះបង់ចោលទៅហើយក៏ពិតមែន ប៉ុន្តែនៅពេលយប់ អ្នកស្រុកខ្លះអះអាងថា នៅតែលឺសម្លេងស្រែកយំសុំជំនួយ ជារឿយៗ។


៣ ចំណតរថយន្តក្រុងចាស់ៗ Soi Saiyud

រឿងរ៉ាវប្លែកៗ ត្រូវបានកើតឡើងនៅយប់មួយ ពេលដែលមនុស្សម្នាឆ្លងកាត់ទីនោះ បានលឺសូរសម្លេងយំ ស្រែកសុំជំនួយ។ មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងមានអ្នកបើកតាក់ស៊ីពេលយប់ម្នាក់ បានឃើញមនុស្សបក់ដៃហៅជិះ ប៉ុន្តែនៅពេលដែលឈប់ឡាន បែរជាមិនឃើញមាន មនុស្សណាម្នាក់សោះឡើយ។

យប់ថ្ងៃបន្ទាប់ អ្នកជិតខាងនៅម្ដុំនោះ បានរាយការណ៍ទៅកាន់ប៉ូលីសភ្លាមៗ ក្រោយពេលដែលពួកគេលឺសូរសម្លេង ក្មេងៗជាច្រើនច្រៀង រាំ និងវាយស្គរ ធ្វើកម្មវិធីជប់លាង ទាំងកណ្ដាលយប់។ ប៉ុន្តែអ្វីដែលប៉ូីសបានរកឃើញ គឺមានតែរថយន្តក្រុងទទេរស្អាតមួយ ដែលធ្លាប់ជារថយន្តក្រុង បើកបុកសិស្សសាលាមួយក្រុមស្លាប់ថ្មីៗ មុនពេលត្រូវគេយកមកទុកចោលទីនោះ។

ទោះបីជាបច្ចុប្បន្ន តំបន់នោះត្រូវបានគេបោសសម្អាត ជារឿយៗ ប៉ុន្តែនៅតែមានមនុស្សលឺសូរសម្លេងយំ និងជួបហេតុការណ៍ចម្លែកៗ ពេលដែលជិះកាត់។
៤ ផ្លូវ Ratchada

នៅលើផ្លូវ Ratchada ត្រង់ចំណុចកោងនេះ ធ្លាប់ជាកន្លែងដែលសម្លាប់មនុស្សជាង ១០០នាក់ ដែលបច្ចុប្បន្ន នៅត្រង់កន្លែងដែលមានដើមឈើដ៏ធំនោះ ត្រូវបានគេចាត់ទុក ជាទីសក្ការបូជា។ នេះបើយោងតាម សម្ដីរបស់អ្នកធ្លាប់ជួបគ្រោះថ្នាក់ នៅទីនោះ បាននិយាយថា មុនពេលពេលរថយន្តរបស់ពួកគេជួបគ្រោះថ្នាក់ ពួកគេបានឃើញស្រមោលខ្មៅមួយ ហោះចេញពីដើមឈើដ៏ធំនោះ ឆ្ពោះមកកាន់រថយន្តរបស់ពួកគេតែម្ដង។

មនុស្សជាច្រើនបាននិយាយថា ទីនោះមានវិញ្ញាណខ្មោច ដែលតែងតែនៅចាំយកជីវិតមនុស្សជាបន្តបន្ទាប់ ឬហៅថាជើងកប។

កាលពីឆ្នាំ ២០១៥ ប៉ូលីសថៃ បានរៀបចំបោសសម្អាត ទីសក្ការបូជាទាំងនោះចេញ ប៉ុន្តែមិត្តភក្ដិ និងក្រុមគ្រួសាររបស់ជនរងគ្រោះ ដែលធ្លាប់បានស្លាប់បាត់បង់ជីវិត នៅទីនោះ នៅតែយកតង្វាយទៅថ្វាយ នៅឯដើមឈើធំនោះ។

វិធីល្អដើម្បីសុវត្ថិភាព ពេលធ្វើដំណើរនៅលើផ្លូវនោះ អ្នកគួរតែបន្ថយល្បឿន ហើយអធិដ្ឋានសុំសេចក្ដីសុខ ពីម្ចាស់ទឹកម្ចាស់ដី។
៥ អាគារខ្មោច Sathorn Unique

អាគារខ្មោចមួយនេះ ស្ថិតនៅក្នុងសង្កាត់ Bang Rak នៅទីក្រុងបាំងកក ជាអតីតអគារខុនដូប្រណីតមួយ ដែលត្រូវបានសាងសង់ឡើង កាលពីជាង ២០ឆ្នាំមុន។


តាំងពីពេលដំបូង ដែលចាប់ផ្ដើមសាងសង់ ប្រជាជននៅក្នុងតំបន់ ជឿជាក់ថា វាត្រូវបានជាប់បណ្តាសារួចទៅហើយ។ យ៉ាងណាមិញ អាគារកម្ពស់ ៤៦ជាន់មួយនេះ ត្រូវបានគេទុកចោល ទាំងដែលសាងសង់មិនទាន់រួចផង ដោយសារតែស្ថាបត្យករដែលបានសាងសង់ ស្រាប់តែត្រូវបានគេចាប់ខ្លួន ករណីឃាតកម្ម។


មិនយូរប៉ុន្មាន អាគារនេះក៏ត្រូវបានគេបោះបង់ចោល ហើយជាប់ឈ្មោះថា The Ghost Tower ដែលមនុស្សនៅតំបន់នោះ សុទ្ធតែមិនចង់ទៅក្បែរ។ ប៉ុន្តែផ្ទុយទៅវិញ វាបានក្លាយជាតំបន់ដែលទាក់ទាញចិត្ត សម្រាប់អ្នកនិយមចូលចិត្តស្រាវជ្រាវរឿងរន្ធត់ៗ។

កាលពីឆ្នាំ ២០១៥ នៅវេលាយប់មួយ មានជាងថតរូបម្នាក់ បានឡើងទៅលើអាគារនោះ ក្នុងគោលបំណងចង់ថតរូបភាព ទេសភាពរបស់ទីក្រុងបាំងកក នាពេលរាត្រី។ ប៉ុន្តែភ្លាមៗនោះ លោកបានប្រទះឃើញសាកសព ដែលត្រូវបានគេចងព្យួររាងកាយ ទម្លាក់ចុះមកក្រោម មើលទៅគួរឲ្យរន្ធត់។

សាកសពនោះត្រូវបានគេស្គាល់ថា ជាជនបរទេសដែលស្លាប់អស់រយៈពេល ២ ៣ថ្ងៃទៅហើយ បន្ទាប់ពីព្យាយាមចូលទៅ ថតរូបនៅក្នុងអាគារនោះ។

យ៉ាងណាមិញ រហូតមកដល់ពេលនេះ តំបន់ជុំវិញអាគារនេះ ត្រូវបានគេហាមឃាត់ បន្ទាប់ពីមានមនុស្សស្លាប់ដោយអាថ៌កំបាំង ជាបន្តបន្ទាប់។

khmerload

Leave a Reply

Your email address will not be published. Required fields are marked *