មិនធម្មតាមែន! នាវាទេសចរណ៍បរទេស ខ្នាតធំមួយគ្រឿង បានចូលចតកំពង់ផែក្រុងព្រះសីហនុ ក្នុងដំណើរនាំភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន2944នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេល១ថ្ងៃ (មានវីដេអូ)

នេះបើយោងតាមរយៈហ្វេសប៊ុករបស់លោក Huy Bunleng បានប្រាប់ឲ្យដឹងថា នៅព្រឹកមិញនេះ នាវាទេសចរណ៍បរទេសខ្នាតធំមួយគ្រឿងបានចូលចតកំពង់ផែក្រុងព្រះសីហនុ ក្នុងដំណើរនាំភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន2944នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ។ លោកក៏បានបញ្ជាក់បន្ថែមទៀតថា៖

“ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង ជាង10ព្រឹក ថ្ងៃ15.10.2019 នាវាទេសចរណ៍បរទេស ខ្នាតធំមួយគ្រឿង បានចូលចតកំពង់ផែក្រុងព្រះសីហនុ ក្នុងដំណើរនាំភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន2944នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ។

តាមរបាយការណ៍ពីនគរបាលច្រកទ្វារអន្តរជាតិកំពង់ផែក្រុងព្រះសីហនុអោយដឹងថា នាវានេះមានកងនាវិកបំរើការលើនាវាចំនួន1842នាក់ មានដំណើរមកពីប្រទេសម៉ាឡេសុី ចូលមកកម្ពុជា នឹងចាកចេញបន្តទៅប្រទេសថៃ នៅវេលាម៉ោង19យប់ថ្ងៃដដែល ៕”៕

Leave a Reply

Your email address will not be published. Required fields are marked *