សូមកុំគិតខ្លីអី​!!! គ្រប់គ្នាព្រួយបារម្ភ ខ្លាច Hara គិតខ្លីដូច Sulli ក្រោយឃើញនាង Live វីដេអូយំ ហើយនិយាយសុំទោស Sulli រហូត (មានវីដេអូ)

កូរ៉េខាងត្បូង៖ មកទល់ពេលនេះ ការស្លាប់របស់តារាចម្រៀង Kpop ដ៏មានប្រជាប្រិយភាពនាង Sulli បានកន្លងផុតប៉ុន្មានថ្ងៃហើយ ក៏ប៉ុន្តែមហាជនក៏ដូចជាអ្នកគាំទ្រនៅតែមិនអស់ចិត្ត និងស្ទើរតែមិនអាចទទួលយកបានអំពីរឿងរ៉ាវរបស់តារាស្រីរូបនេះ នោះទេ។

ម៉្យាងវិញទៀត កាលពីម្សិលមិញនេះ ផ្អែកលើគណនី IG របស់អតីតសមាជិកមួយរូបក្នុងក្រុម Kara គឺនាង Goo Hara បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញនាង Live វីដេអូចេញពីគណនីនោះ ដោយយំបណ្តើរនិយាយសុំទោសទៅកាន់ Sulli ដែលជាមិត្តសម្លាញ់ខ្លួន ជាច្រើនលើកច្រើនសារបណ្តើរ។

ក្រោយពីឃើញបែបនេះ មហាជនពិតជាមានការព្រួយបារម្ភពីសុវត្តិភាពតារាស្រីរូបនេះជាខ្លាំង ព្រោះថានាង Goo Hara ក៏ធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនកាលពីជាងមួយខែមុន ដោយសារតែជំងឺបាក់ទឹកចិត្ត ហើយរូបនាងក៏ត្រូវបានសង្គ្រោះទាន់ពេលវេលា។

ដូច្នេះហើយ ខណៈពេលដែលឃើញនាង Hara យំខ្លាំងៗបែបនេះ អ្នកគាំទ្រកំពុងតែបារម្ភថា ជំងឺរបស់នាងអាចនឹងរើឡើងម្តងទៀត ដែលវាអាចនឹងធ្វើឲ្យនាងគិតខ្លីដូច Sulli ក៏ថាបាន៕

ប្រភព៖ khmerload

Leave a Reply

Your email address will not be published. Required fields are marked *