ព្រះអើយមិននឹកស្មានមែន!! បើកត្រាក់ទ័រឈូសឆាយដី បុរសម្នាក់រើសបានដុំមួយ ពេលដឹងការពិតហើយស្លុតចិត្ត
ប៉ុន្មានថ្ងៃមុននេះ បុរសម្នាក់ប្រកបរបរជាកម្មករបើកត្រាក់ទ័រឈូសឆាយដី បានរាយការណ៍ទៅអាជ្ញាធរថា ខ្លួនបានរកឃើញដោយចៃដន្យ នូវដុំមាសធំមួយ ក្នុងតំបន់រ៉ែ Zarya ភាគអាគ្នេយ៍រុស្ស៊ី ខណៈពេលកំពុងឈូសឆាយបំរើការរុករងត្បូង ។ពេលនោះ ត្រាក់ទ័ររបស់គាត់បានប៉ះនឹងវត្ថុមួយដ៏រឹង គាត់ក៏ចុះមកពិនិត្យមើល ហើយតាមរយៈស្នាមកោសដឹងថាវាជាមាស ។
សមត្ថកិច្ចក៏មានវត្តមានភ្លាមដើម្បីពិនិត្យ ហើយរកឃើញថាពិតជាមាសសុទ្ធមានទម្ងន់ដល់ទៅ ១៩,៣ គីឡូ ឯណោះ ។ នៅតំបន់នេះ ក៏ធ្លាប់ប្រទះឃើញដុំមាសដែរ កាលពីឆ្នាំ២០១១ តែវាមានទម្ងន់ត្រឹម ៧,៥ គីឡូ ប៉ុណ្ណោះ ។បច្ចុប្បន្ន មាសមានតម្លៃប្រមាណ ៤០.០០០ ដុល្លារ/គីឡូ ហេតុនេះ ដុំមាសខាងលើ មានតម្លៃដល់ទៅជិត ៨០០.០០០ ដុល្លារ ឯណោះ ៕