ស្ទើរតែមិនជឿថា!!! កាហ្វេដែលថ្លៃជាងគេលើលោក គេផលិតពី….
កាហ្វេ Kopi luwak ឬគេហៅថា កាហ្វេអាចម៍សត្វសំពោច គឺជាកាហ្វេដែលមានតម្លៃថ្លៃជាងគេបំផុតលើលោក ហើយអ្វីដែលជាកត្តាសំខាន់នៃតម្លៃខ្ពស់របស់កាហ្វេនេះ គឺដោយសារវិធីសាស្ត្រនៃការផលិត រសជាតិ និងបរិមាណ។
បានជាគេហៅឈ្មោះកាហ្វេ Kopi luwak ថាជាកាហ្វេអាចម៍សត្វសំពោច ក៏ព្រោះតែកាហ្វេនេះ ត្រូវបានគេបំលែងចេញពីអាចម៍របស់សត្វសំពោច ដែលពួកវាបានដើរស៊ីគ្រាប់កាហ្វេជាអាហារ ហើយនៅពេលដែលពួកវាជុះអាចម៍ចេញមកវិញ យើងក៏រើសអាចម៍របស់វាមកទុក និង ផលិតទៅជាកាហ្វេដ៏មានរស់ជាតិឆ្ងាញ់ពិសារ ។
ប្រភពសំខាន់នៃកាហ្វេ Kopi luwak នេះ គឺនៅកោះស៊ូម៉ាត្រា កោះជ្វា កោះបាលី និង កោះស៊ូឡាវ៉េស៊ី ប្រទេសឥណ្ឌូនេស៊ី ហើយផលិតផលសម្រេចរបស់វា ត្រូវបានគេលក់ក្នុងតម្លៃចាប់ពី ៧០០ដុល្លារ ឬលើសនេះ ក្នុង១គីឡូក្រាម ហើយជាមធ្យមគេផលិតកាហ្វេ Kopi luwak បានតែ ២៥០គីឡូក្រាម ទៅ ៥០០គីឡូក្រាមប៉ុណ្ណោះ ក្នុង១ឆ្នាំ ដូច្នេះហើយទើបវាមានតម្លៃថ្លៃយ៉ាងដូច្នេះ ៕