ជនជាតិសិង្ហបុរីមួយរូបបានសរសើរប្រជាជនកម្ពុជាយើងថាមានភាពស្មោះត្រង់ ដោយសារអ្នកធ្វើការក្នុងហាងនំប័ុងមួយព្រោះ…

រយះពេលច្រើនដងកន្លងមកហើយ គឺមានសព្វគ្រប់បែបយ៉ាងដែលនៅពេលដែលជាតិសាសន៏នានាបានទស្សនាឬមកកំសាន្តប្រទេសយើងបានសរសេរសរសើរ គាំទ្រ ពេញចិត្ត ឬ ការរស់នៅរបស់ប្រទេសកម្ពុជានឹងជនជាតិខ្មែរយើង។

 

អ្នកខ្លះក៏រិះគន់ទៅ អំពីតំលៃសេវាកម្មថ្លៃហួសហេតុពែក ខ្លះក៏ថាទទួលយកបាន ទេសភាពល្អមកម្តងហើយចង់មកម្តងទៀត គឺមានគ្រប់បែបយ៉ាងតែម្តង។ ឥឡូវនេះមានជនជាតិសិង្ហបុរីម្នាក់បានកោតសរសើរមកលើប្រជាជនកម្ពូជាយើងថាមានចិត្តស្មោះត្រង់ នៅពេលដែលលោកបានចូលហាងនំបុ័ងមួយកន្លែង ហើយគាត់បានបង្ហោះលើគណនីរបស់លោកជាសាធារណះថា

:Who says Cambodians are not honest? This morning at around 8:45am I stepped into Tous les Jours bakery at Street 163. After paying for my purchase, i left the shop. Guess what? This cashier, in photo, left her counter and chased after me… my mobile phone in her hand. She cried out “.sir, your phone!” as I approached my car.To her, my grateful thanks. She made Cambodia proud too. And her honesty deserves mention. Thank you for making my day shines beautifully ដែលបកប្រែជាភាសាជាតិយើងថា: ៉អ្នកណាថាប្រជាជនកម្ពុជាមិនមានភាពស្មោះត្រង់? ព្រឹិកនេះនៅម៉ោងប្រហែលជា8:45នាទីព្រឹក ខ្ញុំបានឈានចូលចូលក្នុងហាងនំប័ុងTous Les jours នៅផ្លូវ163។

បន្ទាប់ពីខ្ញុំបានធ្វើការគិតប្រាក់តម្លៃនំប័ុងរបស់ខ្ញុំហើយ ខ្ញុំបានចាកចេញពីហាងនោះ ទាយមើលតើមានរឿងអ្វីកើតឡើង? គឺអ្នកគិតលុយនៅក្នុងរូបថតនេះហើយ ទុកកន្លែងដែលគាត់ឈរគិតលុយចោល ហើយរត់តាមខ្ញុំជាមួយនឹងទូរសព្ទ័ដៃរបស់ខ្ញុំនៅក្នុងដៃគាត់ ហើយនាងហូរទឹកភ្នែកប្រាប់ថា លោក! នេះគឺទូរសព្ទ័របស់លោក នៅពេលដែលខ្ញុំរៀបនឹងចេញឡានរបស់ខ្ញុំ។

 

សម្រាប់នាង ខ្ញុំពិតជាមានសេចក្តីត្រេកអរនឹងអរគុណចំពោះនាងណាស់។ នាងក៏ធ្វើឲ្យប្រទេសកម្ពុជាទាំងមូលមានមោទនះភាពលើនាងដែរ។ ភាពស្មោះត្រង់ទទួលបាននូវការគោរព។ អរគុណដែលធ្វើឲ្យថ្ងៃរបស់ខ្ញុំក្លាយជាថ្ងៃមួយយ៉ាងស្រស់បំព្រង។ (អធ្យាស្រ័យចំពោះការបកប្រែកន្លែងណាដែលខុសឆ្គងឬមិនសមរម្យ)

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *