គួរឱ្យសរសើរមែន!! ប៊ូខាវ ជាអ្នកប្រដាល់ល្បីពិតមែន តែជីវិតរស់នៅវិញ មិនដូចអ្នកមួយចំនួនគិតនោះទេ!
ប៊ូខាវគឺជាកំពូលស្តេចប្រដាល់ដ៏ល្បីល្បាញម្នាក់ប្រចាំប្រទេសថៃ។ ប្រាក់ចំណូលដែលគេរកបានគឺច្រើនគួរឱ្យកត់សម្គាល់ ដោយប្រភពបានមកពី ការប្រដាល់ផង នឺង មានអាជីវកម្មផ្ទាល់ខ្លួនផង អាចនិយាយបានថាគាត់គឺជាអ្នកប្រដាល់ដែលមានប្រាក់រាប់លានម្នាក់។
ទោះជាយ៉ាងណាក៏ដោយអ្វីដែលយើងឃើញជាទៀងទាត់នៅក្នុងទំព័រអ្នកគាំទ្ររបស់ស្តេចប្រដាល់រូបនេះ ក្រៅពីសកម្មភាពនិង ការរៀបចំសម្រាប់ការប្រយុទ្ធរបស់ប៊ូខាវ វាគឺជារូបភាពដែលបង្ហាញពីជីវិតរស់នៅបែបសាមញនៅស្រុកកំណើតរបស់គាត់ ដែលមានន័យថាគាត់មិនភ្លេចពីដើមកំណើតរបស់គាត់នោះទេ។
ប៊ូខាវ កើតនៅថ្ងៃទី 8 ខែឧសភាឆ្នាំ 1982 នៅខេត្តស៊ូរីន។ ចាប់ផ្តើមអាជីពនៅប្រទេសថៃនៅស្រុកសំរោងថ្មគាត់បានចូលរួមក្នុងជំរុំប្រដាល់នៅអាយុ 15 ឆ្នាំ។
នោះហើយគឺជាការចាប់ផ្តើមនៃជីវិតប្រដាល់ដ៏ជោគជ័យរបស់គាត់ ហើយក៏ជាការចាប់ផ្តើមនៃការទទួលបានខ្សែក្រវាត់ជើងឯករាប់មិនអស់នេះ។
Muay ថៃគឺជាប្រដាល់ដ៏មានប្រជាប្រិយភាពនៅក្នុងនិងក្រៅប្រទេស ហើយវាក៏បានជួយឱ្យប៊ូខាវមានឈ្មោះល្បាញល្បីទៅតាមនោះដែល ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់គាត់ មិនបានផ្លាស់ប្ដូររបៀបរស់នៅរបស់គាត់នោះទេ គាត់នៅតែអាចស្រែចម្ការ នេសាទត្រីជាដើម គឺគាត់នៅតែជាគាត់។