ជួយស៊ែរគាំទ្រផង!! អស្ចារ្យ! អនាគតបាល់ទាត់កម្ពុជា ជាកូនប្រុសតារាសម្តែងខ្មែរនៅហូលីវូដ ជាប់ជម្រើស U14 ចូលរូមប្រកួតពានទូទាំងប្រទេសបារាំង…(មានវីដេអូ)
ប្រិយមិត្តមួយចំនួនប្រហែលជាស្គាល់ហើយកុមារា ចាន់ ឡូអុីក ដែលជាកូនរបស់តារាសម្តែងក្បាច់គុនខ្មែរប្រុសមួយរូបនៅហូលីវូដ ដែលមានវ័យ ១៣ ឆ្នាំត្រូវបានគ្រូបង្វឹកប្រចាំតំបន់ ជ្រើសរើសឱ្យចូលរួមប្រកួតពានរង្វាន់បាល់ទាត់ប្រចាំប្រទេសបារាំងទៀតផង ។
ចាន់ ឡូអុីកនឹងចូលរួមប្រកួតពានរង្វាន់ Interligues Espoirs du Foot U14 តំណាងឱ្យតំបន់ Occitanie U14 ជាពិសេសអ្វីដែលគួរឱ្យកត់សំគាល់នោះគឺកុមារា ចាន់ ឡូអុីកដែលជាកូនរបស់តារា
សម្តែងក្បាច់គុនខ្មែរប្រុសមួយរូបនៅហូលីវូដនោះជាយុវជនតែម្នាក់គត់របស់ក្លឹប បាល់ម៉ាស្ពតក្លឹបដែលត្រូវបានជ្រើសរើសឱ្យចូលរួមលេង ។គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះគាត់បាន ចាប់ផ្តើមចូលលេង និងហ្វឹកហាត់បាល់ទាត់ តាំងពីនៅតូចអាយុ ៥ ឆ្នាំមកម្ល៉េះ ហើយកុមារារូបនេះក៏ធ្លាប់មកហ្វឹកហាត់នៅកម្ពុជា ជាមួយនឹងយុវជនក្លិបភ្នំពេញក្រោនផងដែរ ៕
សូមទស្សនាវីដេអូដូចខាងក្រោម៖