អាវុធធម្មជាតិបំផ្លាញបាក់តេរីអាក្រក់លើទ្រុងសត្វ

១- សម្ភារ

-ធុងស្អាតចំណុះ ៤០លីត្រ ដែលមានគំរបបិទជិត ចំនួន១ -ធុងស្ពេតត្រូលាងស្អាត ចំនួន១ -ត្បាល់បុករុក្ខជាតិ ចំនួន១ ។

២- វិធីលាយ

– មេ EX-M (មេ អ៊ី អ៊ិក្ស អិម) ១ លីត្រ – កាកស្ករ ១ លីត្រ-  ស្រាស (កំរិតខ្លាំងក្លា ៤០ដឺក្រេ)  ១.៥ លីត្រ-  ទឹកខ្មេះ (កំរិតជូរ ៥ភាគរយ)  ១ លីត្រ – ទឹកស្អាត  ៥ លីត្រ។

៣- វិធីធ្វើ

-យកធុងស្ពែត្រូចាក់ទឹកស្អាតចំណុះ១០លីត្រ លាយស្រាស ១.៥លីត្រ លាយទឹកខ្មេះ ១លីត្រ និងកាកស្ករ ១លីត្រច្របល់កូរគ្នាអោយសព្វល្អ ។ ចាក់ EX-M ១លីត្រ និងកូរ ម្តងទៀត។ ទឹកល្បាយទាំងនេះចាក់ចូលក្នុងធុងចំណុះ ៤០លីត្រ និងមួលគំរបធុងអោយជិតល្អរហូតដល់ខ្យល់ចូលលែងបាន ។ ផ្អាប់ទុករយៈពេល ៧ទៅ ១៥ថ្ងៃជាការសម្រេចបានជី បណ្តេញសត្វល្អិត ។

៤- វិធីបំផ្លាញបាក់តេរីអាក្រក់លើទ្រុងសត្វ

-យក EX-M បំផ្លាញបាក់តេរីអាក្រក់ ១លីត្រ លាយជាមួយទឹកស្អាត ៥០លីត្របាញ់លើទ្រុងសត្វ សំរាប់អាទិត្យដំបូង (ទឹកស្អាត ១លីត្រ លាយបណ្តេញសត្វល្អិត ២០សេសេ) បាញ់អោយសព្វជុំវិញបរិវេណទ្រុងសត្វ -យក EX-M បំផ្លាញបាក់តេរីអាក្រក់ ១លីត្រ លាយជាមួយទឹកស្អាត ១០០លីត្របាញ់លើទ្រុងសត្វ សំរាប់អាទិត្យបន្ទាប់(ទឹកស្អាត ១លីត្រ លាយបណ្តេញសត្វល្អិត ១០សេសេ) បាញឲ្យសព្វជុំវិញបរិវេណទ្រុងសត្វ -អាទិត្យទី៣ យើងយកបំផ្លាយបាក់តេរីអាក្រក់ ១លីត្រលាយជាមួយទឹកស្អាត ២៥០-៥០០លីត្រ បាញ់លើទ្រុងសត្វ ១អាទិត្យ ២ដងជាកំហិត ។

-ពេលសត្វឈឺ យើងអាចយកវាលាយផ្សំជាមួយមេ EX-M ដោយខ្នាតស្មើគ្នា បញ្ច្រកសត្វឈឺ ទៅតាមអាយុសត្វ តូច ធំ -ចំពោះត្រីដែលមានចៃយើងយក EX-M បំផ្លាញបាក់តេរីអាក្រក់ ១លីត្រ លាយ EX-M បំបែកចំនួន ៣០លីត្រ ប្រើលើស្រះត្រី ១៦០០ម៉ែត្រការេ ។ ដើម្បីកំចាត់ចៃដែលតោងលើត្រី ជាហេតុបណ្តាលអោយត្រីស្លាប់។ ការប្រើបែបនេះ មានប្រសិទ្ធភាពខ្ពស់បំផុត សំរាប់សំលាប់ពពួកបាក់តេរីបង្ករោគ និងចៃតោងលើខ្លួនត្រី ។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

 

shares