រូបមន្តធម្មជាតិព្យាបាលការចុកឆ្អល់ក្ដៅចុងដង្ហើម ឬពិបាករំលាយអាហារ
ការចុកឆ្អល់ក្ដៅចុងដង្ហើម ឬពិបាករំលាយអាហារ ជាមូលហេតុទូទៅដែលធ្វើឱ្យយើង មានអារម្មណ៍ថាក្តៅ និងឈឺក្នុងទ្រូង។
រោគសញ្ញាឆ្អល់ក្ដៅចុងដង្ហើម ឬពិបាករំលាយអាហារអាចមានដូចជា៖
-មានរសជាតិជូរនៅក្នុងមាត់
-ក្អកស្ងួត
-ស្អាក ក
-ឈឺក
-ពិបាកលេប
ខាងក្រោមជារូបមន្តធម្មជាតិសម្រាប់ព្យាបាលការចុកឆ្អល់ក្ដៅចុងដង្ហើម ឬពិបាករំលាយអាហារ៖
គ្រឿងផ្សំ: ម្សៅសូដា
វិធីធ្វើ:
-លាយម្សៅសូដាកន្លះស្លាបព្រាហ្វេជាមួយទឹក ៥០០មល
វិធីប្រើប្រាស់:
-ផឹកក្រោយពីទទួលអាហាររួចមួយម៉ោង
ជាទូទៅ យើងតែងតែមានម្សៅសូដានៅក្នុងផ្ទះបាយយើងគ្រប់គ្នា។ វាមិនត្រឹមតែជួយលាងសម្អាតផ្ទះបាយអ្នកប៉ុណ្ណោះទេ ប៉ុន្តែវត្ថុធាតុដើម សម្រាប់ព្យាបាលជំងដ៏មានប្រសិទ្ធភាពខ្ពស់ផងដែរ។
*អាហារ និងភេសជ្ជៈគួរជៀសវាង ដើម្បីកុំឱ្យមានបញ្ហាការចុកឆ្អល់ក្ដៅចុងដង្ហើម ឬពិបាករំលាយអាហារ
ជាតិអាល់កុល : ជាតិអាល់កុលអា ឆ្អឹងកងបំពង់កមិនសូវដំណើរការ
កាហ្វេ ទឹកក្រូច ឬទឹកផ្លែឈើមានជាតិអាស៊ីតផ្សេងទៀត អាចធ្វើឱ្យកាន់ អោយអាការៈក្រហាយចុកទ្រូងកាន់តែធ្ងន់ធ្ងរ
អាហារដែលមានជាតិខ្លាញ់ អាហារបំពង និងផ្លែឈើដែលមានជាតិអាស៊ីតមួយចំនួន (ក្រូច ប៉េងប៉ោះ) ក៏ដូចជាចំណីអាហារហឹរ ដែលអាចបណ្តាលឱ្យលោកអ្នក ចុកឆ្អល់ក្ដៅចុងដង្ហើម ឬពិបាករំលាយអាហារ
*កំណត់ចំណាំ:ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹងសូមពិនិត្យ និងពិគ្រោះយោបល់ជា មួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងបាន នៅពេលដែលមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត