កម្រមាន! អណ្ដើកចម្លែក ទើបតែបង្ហាញខ្លួនជាលើកដំបូង ដល់ពិភពលោក ភ្ញាក់ផ្អើលខ្លាំងណាស់…
ស្វីស៖ កាលពីថ្មីៗនេះ អណ្ដើកភឿក Galapagos ត្រូវបានពិពណ៌នាថាជា ប្រភេទដំបូងរបស់វា ខណៈពេលដែលវាបានបង្ហាញខ្លួនជាសាធារណៈ នៅសួនសត្វរបស់ប្រទេសស្វីស។
តាមប្រភពព័ត៌មានបានឲ្យដឹងថា សត្វអណ្ដើកដ៏តូចនេះ ជាអណ្ដើកភឿក ដែលមានស្បែកស្លេក និងភ្នែកពណ៌ក្រហមគួរឲ្យចាប់អារម្មណ៍។ ហើយវាបានកើតកាលពីខែឧសភា ឆ្នាំ២០២២ ដោយស៊ុតរបស់វាបានចំណាយអស់រយៈពេល២ខែកន្លះ នៅក្នុង
កន្លែងភ្ញាស់។ ជាក់ស្ដែង ភឿកជាករណីដ៏កម្រកើតមាន លើអណ្តើក ដែលមានប្រហែលមួយករណីប៉ុណ្ណោះ ក្នុងចំណោម១០០,០០០ករណី។ បើប្រៀបធៀបទៅនឹងមនុស្សវិញ មានប្រហែលមួយករណី ក្នុងចំណោម២០,០០០ករណី។
យ៉ាងណាមិញ ឥឡូវនេះ ទម្ងន់របស់កូនអណ្ដើកភឿកខាងលើ មានទម្ងន់ចំនួន៥០ក្រាម ដែលទំហំប៉ុននឹងបាតដៃរបស់មនុស្សធំ។ ចំពោះភេទរបស់វាវិញ មិនទាន់ត្រូវបានគេបង្ហាញនៅឡើយទេ។ ចំណែកមេរបស់វា មានទម្ងន់លើសពី១០០គីឡូក្រាម និងបានផ្ដល់កំណើតឲ្យកូនអណ្ដើកមួយក្បាលផ្សេងទៀត តែមានពណ៌ខ្មៅដូចនឹងមេដែរ៕
ប្រភព: Ladbible
សូមទស្សនារូបភាពខាងក្រោម៖
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព