បើបងប្អូនណាស្គាល់ពេទ្យអាចព្យាបាលជំងឺនេះបាន ជួយប្រាប់គាត់ផង ដោយម្តាយគាត់កើតជម្ងឺពកក ជាង២៥ឆ្នាំមកហើយ តែមួយរយៈចុងក្រោយចេះតែមានអារម្មណ៍ថប់ ណែន ក ពិបាកលេបចំណីអាហារ​ និងពិបាកដកដង្ហើម…

នៅមុននេះបន្តិច នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ គេប្រទះឃើញក្នុងហ្វេសប៊ុករបស់បងប្រុសម្នាក់ឈ្មោះ “បង ម៉េង អ្នកសារព័ត៌មាន” បានបង្ហោះសារដ៏សែនក្តុកក្តួលមួយ ពីស្ថានភាពម្តាយរបស់លោក កើតជំងឺពកក ជាង២៥ឆ្នាំមកហេីយ តែមួយរយៈចុងក្រោយនេះ​ ម្តាយរបស់លោកមានអាការធ្វេីទុក ចេះតែមានអារម្មណ៍ថប់ ណែន ក ឬមានអារម្មណ៍ដូចជា មានអ្វីមួយនៅក្នុងក​ ពិបាកលេបចំណីអាហារ​ ហេីយពិបាកដកដង្ហើម។


លោកក៏បានបញ្ជាក់បន្ថែមថា៖ “កាន់តែធ្វេីទុកហេីយបងប្អូនអេីយសូមជួយម៉ាក់របស់ខ្ញុំផង​ ម៉ាក់របស់ខ្ញុំកេីតជម្ងឺពកក ជាង២៥ឆ្នាំមកហេីយ តែមួយរយះចុងក្រោយនេះ​ កាន់តែធ្វេីទុកឡេីងហេីយ​ គាត់ចេះតែមានអារម្មណ៍ថប់ ណែន ក ឬមានអារម្មណ៍ដូចជា មានអ្វីមួយនៅក្នុងក​, ពិបាកលេបចំណីអាហារ​ ហេីយពិបាកដកដង្ហើម តេីមានបងប្អូនណាស្គាល់​មន្ទីរពេទ្យណា​ ព្យាបាលជម្ងឺនេះទេ​ ?​ ម៉ាក់ខ្ញុំកាន់តែខ្សោយ​ និងកាន់តែពិបាកដកដង្ហេីម​ជាងមុន​ សូមជួយ Share ផងបងប្អូន​..”។

ម្ចាស់ហ្វេសប៊ុកដដែលនេះក៏បានបន្ថែមទៀតថា៖ “ជាង១០០០$ រយៈពេល១ខែ ម៉ាក់ត្រូវតែទ្រាំណាម៉ាក់​ កូននឹងរកមកឲ្យបានណាម៉ាក់​ ទោះមិនបានក៏កូនត្រូវតែរកដែរ លូវបានបង ម៉េង​ វិមានតារា​ ​អធិការខណ្ឌមានជ័យ​ គាត់ជួយ៥០$ បង​ ឯម​ ភារី​ មេប៉ុស្តិ៍​ស្ទឹងមានជ័យ​៣ គាត់ជួយ៥០$ មិត្តភ័ក្តខ្ញុំ Tóñg Smart’Real Æ XD ជួយ៥០$ ហេីយបេីដល់ដាច់ខែ ខ្ញុំធ្វេីការឲ្យគេគ្រប់១ខែ ​បាន៣៥០$ជាង​ទៀត! កុំពិបាកចិត្តអីម៉ាក់​ ម៉ាក់ហូប​អី​ហេីយសំរាក​ ហូបបានប៉ុណ្ណា​ត្រូវតែហូប​ ម៉ាក់ដកដង្ហេីមមួយៗ​ កុំគិតច្រេីនពេក​ វាបំផ្លាញ​ផ្លូវចិត្តម៉ាក់ទេ​ ម៉ាក់រងចាំកូន​នាំម៉ាក់មេីលទៅពេទ្យ​វះសាច់នោះចេញ​ ម៉ាក់លែង​ពិតបាកទៀតហេីយ​ កូនសន្យាណាម៉ាក់”៕


share4lives

Leave a Reply

Your email address will not be published. Required fields are marked *