អរគុណដល់បងៗសមត្ថកិច្ចទាំងអស់! ជនបរទេសវង្វេងក្នុងព្រៃ កោះរ៉ុង សំណាងល្អ ត្រូវបានសមត្ថកិច្ច រកឃើញដោយសុវត្ថិភាព

កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៩ បើយោងតាមប្រភពពីហ្វេសប៊ុក “ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ” បានប្រាប់ឲ្យដឹងថា មានករណីភ្ញៀវទេសចរណ៍បរទេសម្នាក់មាន ឈ្មោះ Honegger Jill ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិស្វីស បានវង្វេងក្នុងព្រៃ កោះរ៉ុង ត្រូវបានសមត្ថកិច្ចរកឃើញដោយសុវត្តិភាព។

ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមទៀតថា៖ “ជនបរទេសវង្វេងក្នុងព្រៃកោះរ៉ុងត្រូវបានសមត្ថកិច្ចរកឃើញដោយសុវត្ថិភាព។

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៩ ម៉ោង១៩និង០៨នាទី នៅចំណុចភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានករណីភ្ញៀវទេសចរណ៍បរទេសម្នាក់មាន ឈ្មោះ Honegger Jill ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិស្វីស បានវង្វេងក្នុងព្រៃ។

ក្រោយពី ទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកំលាំងនគរបាលទេសចរណ៍, ការិយាល័យកណ្តាលសន្តិសុខ សហការជាមួយ នគរបាលប៉ុស្តិ៍ រដ្ឋបាលកោះរ៉ុងសន្លឹម ក៏មានការចូលរួមពីប្រជាពលរដ្ឋ ជនបរទេសនៅតំបន់នោះ ចុះដើរស្វែងរក ជាលទ្ធផលបានរកឃើញជនរងគ្រោះ នៅចំណុចក្នុងព្រៃជិតឆ្នេរឡងប៊ិចសង្កាត់កោះរ៉ុងនៅវេលាម៉ោង ២០៖៣០នាទីយប់ ថ្ងៃដដែល។

ខណៈពេលនេះ ជនរងគ្រោះ ត្រូវបានបញ្ជូនមកកាន់ទីស្នាក់នៅបឹងហ្គាឡូ យីហោ Sky Bar ស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ប្រកបដោយសុវត្ថិភាពហើយ៕”៕

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *