រំភើបជំនួស! អីយ៉ា ស្ងាត់ៗ ក្រុមយុវជនសំរាម ទទួលបានឡានថ្មី មួយគ្រឿង ពីសប្បុរសជន បាត់

នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ លោក សាន ដារ៉ាវីត ដែលជាអ្នកបង្កើតក្រុមយុវជនសំរាម បានបង្ហោះរូបភាព និងសារដ៏រីករាយមួយ ក្រោយពីទទួលបានរថយន្តមួយគ្រឿងពីសប្បុរសជន។ លោកបានបញ្ជាក់ឲ្យដឹងផងដែរថា “ជូនបងប្អូនយើងមកហាត់កីឡា អរគុណហ៊ា តាំង ហួត ដែលបានប្រគល់ឡានមួយគ្រឿងជូនក្រុមយើង សម្រាប់ធ្វើបេសកកម្ម។ ជីវិតចាប់ផ្តើមងាយស្រួលជាងមុនហើយ អរគុណហ៊ា”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៩ លោក ដារ៉ាវីត ក៏បានបញ្ជាក់បន្ថែមទៀតថា “ពួកយើងបានយកទៅដុសខាត់ស្អាតបាត បិទតែម រួចជាស្រេច សំរាប់ធ្វើបេសកកម្ម ! សូមអរគុណហ៊ា តាំង ហួត សំរាប់ឡានថ្មីមួយគ្រឿងនេះ”។

ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុក “ពូ ឈីវ” ក៏បានរៀបរាប់បន្ថែមទៀតថា “យើងខ្ញុំសូមដឹងគុណដ៏ធំធេងចំពោះបងប្រុស តាំង ហួត ដែលមានទឹកចិត្តដ៏ប្រពៃប្រគល់រថយន្តមួយគ្រឿងដល់ក្រុមយើងខ្ញុំដើម្បីបំពេញការងារសង្គមនានា។ សូមវត្ថុស័ក្កិសិទ្ធិទាំងឡាយតាមថែរក្សាបងប្រុស និងក្រុមគ្រួសារ ប្រកបដោយសុខភាពល្អ សុខចម្រើន មានសុភមង្គល និងរកទទួលទានមានបាន។”៕

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *