ចិត្តល្អមែន! លើកមុនក្មេងប្រុសម្នាក់បើករឺម៉កម៉ូតូប៉ះឡានគាត់ គាត់អត់ទារសំណងអ្វីទាំងអស់ លើកនេះជួយឧបត្ថម្ភ ៥០០ដុល្លារ ដល់តារាជើងចាស់ ផល្លា ទៀត (មានវីដេអូ)
កាលពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយ ដែលនារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ Molika បានជួបរឿងស៊យមួយ ដោយសារមានក្មេងប្រុស មិនទាន់គ្រប់អាយុម្នាក់ បានបើករឺម៉កម៉ូតូ មកប៉ះរថយន្តរបស់គាត់ តែនារីរូបនេះ ព្រោះតែអាណិតក្មេងប្រុសម្នាក់នេះ ទើបមិនទារសំណងអ្វីទាំងអស់។
ចំណែកម្សិលមិញនេះ គេប្រទះឃើញ តារាសម្តែងជើងចាស់ដ៏ល្បីម្នាក់ឈ្មោះ ផល្លា ត្រូវម្ចាស់ផ្ទះចាក់សោ មិនអោយចូល ដោយសារអត់បង់ថ្លៃផ្ទះអោយគេ ប៊ិះនឹងលោតទឹកសម្លាប់ខ្លួនទៅហើយ។
ក្រោយពីទទួលបានដំណឹងនេះ ស្រីស្អាត Molika កើតក្តីអាណិត ក៏បានជួយឧបត្ថម្ភថវិកាមួយចំនួនធំ។ Molika ក៏បានបញ្ជាក់ឲ្យដឹងបន្ថែមថា “ក្នុងនាមខ្ញុំអតីតសិល្បៈមួយរូប សូមជួយអ្នកមីង500$ដេីម្បីជួយសំរួលភាពលំបាកបន្តិចបន្តួច ដោយក្តីគោរព”។
Molika ក៏បានបន្តទៀតថា “តាមពាក្យសន្យា ចា៎ស Mo Lika នេះជា ទឹកចិត្តបន្តិចបន្ដួចរបស់ចែកា ជូនបុណ្យអ្នកទាំងអស់គ្នាផងណា ព្រោះគាត់អោយពរច្រើនណាស់ ក្រៅពីថវិកា នាងខ្ញុំបានឧបត្ថម្ភបន្ថែមនូវ មីចំនួន២កេះ អង្ករ ចំនួនពីរបាវ ចំនួន១០០ គីឡូក្រាម ទឹកផ្លែឈើពីកេះថែមទៀត។”៕