ញាក់សាច់! បុរសម្នាក់ចូលទៅចាប់ពស់វែក ប្រវែងជាង៤ម៉ែត្រដោយដៃទទេ (មានវីដេអូ)
ថ្មីៗនេះ មានវីដេអូឃ្លីបមួយត្រូវបានគេបង្ហោះ ពីបុរសម្នាក់បានចូលទៅចាប់ស្តេចពស់វែក ដ៏ធំមួយក្បាលដោយដៃទទេ ដែលមានប្រវែងជាង៤ម៉ែត្រ ដែលហេតុការណ៍នេះ បានកើតឡើងនៅក្នុងខេត្តក្រាប៊ី ភាគខាងត្បូងប្រទេសថៃ ។
បុរសក្លាហានដែលហ៊ានចាប់ពស់ដោយដៃទទេនោះ មានឈ្មោះ Kritkamon Kanghae មានអាយុ២៦ឆ្នាំ ធ្វើការជាអ្នកជួយសង្គ្រោះបន្ទាន់ ដោយជាធម្មតាគាត់តែធ្វើសកម្មភាពចុះជួយប្រជាពលរដ្ឋ ដែលបានរាយការណ៍បន្ទាន់នៅពេលដែលពួកគេមានគ្រោះអ្វីមួយកើតឡើងនៅក្នុងភូមិ ។
បុរសក្លាហានចាប់ពស់ បានប្រាប់ឲ្យដឹងថា សត្វពស់មួយក្បាលនោះ មានទំងន់១៥គីឡូក្រាម ដែលជាសត្វពស់ដ៏ធំបំផុតដែលគាត់ទើបនឹងជួបប្រទះ។ ពស់ប្រភេទនេះមានពិសខ្លាំងណាស់ ប្រសិនបើមនុស្សធម្មតាត្រូវពស់នេះចឹកហើយ អាចប្រឈមមុខនិងសេចក្តីស្លាប់ប្រសិនបើរកគ្រូពេទ្យចាក់ថ្នាំបន្សាបពិសពស់ទាន់ពេលនោះទេ ។
ទោះជាយ៉ាងណាក្រោយពីចាប់បានសត្វពស់នេះមួយថ្ងៃ វាត្រូវបានគេយកទៅព្រលែងក្នុងព្រៃមួយដែលនៅតំបន់ឆ្ងាយពីភូមិប្រជាជនរស់នៅ តែអជ្ញាធរបានបញ្ជាក់ថា ក្នុងរដូវភ្លៀងនេះ មានទឹកជំនន់លិចភូមិខ្លះ សត្វពស់ជាច្រើនប្រភេទនាំគ្នាវារចេញពីក្នុងលូ ចូលក្នុងភូមិ និងផ្ទះប្រជាជនជាច្រើន តួយ៉ាងដូចជានៅក្នុងទីក្រុងបាងកក មានបញ្ហាសត្វពស់ថ្លាន់វារចូលក្នុងផ្ទះ ឬនៅក្នុងបន្ទប់ទឹកជាច្រើនករណី ដែលបានក្លាយជាបញ្ហាមួយដែលលំបាកដោះស្រាយ សម្រាប់អាជ្ញាធរផងដែរ ៕
ប្រភព៖kbn