ដឹងតែកក្រើកហើយ!!!តារាចម្រៀង៣ដួង នាយគ្រឿន លោក ព្រាប សុវត្ថិ (បុកល្ហុង) និង សេន រ៉ានុត ចាប់ដៃគ្នាចូលច្រៀងក្នុងក្រុម Team Original Song

ប្រិយមិត្ត មួយចំនួនធំ ពិតជាមិនទាន់ភ្លេចទេមើលទៅ តារាចម្រៀងដ៏ល្បីឈ្មោះ និងស្រស់សង្ហាម្នាក់ គឺលោក សេន រ៉ានុត លោក ព្រាប សុវត្ថិ (បុកល្ហុង)ព្រោះបទរបស់លោក ជាច្រើន មកទល់ពេលនេះ ក៏នៅតែពិរោះដដែល ដែលមានដូចជាបទ “ខុសខ្លួនឯង”, “ចិត្តខ្លែង”, “ស្នេហ៍បងទៅអូន”, “ក្រោមមេឃតែមួយ” ហើយក៏នៅមានបទពិរោះៗ ជាច្រើនទៀត ដែលនៅតែដក់ក្នុងអារម្មណ៍ប្រិយមិត្តដដែល ទោះស្តាប់ច្រើនដង ក៏នៅតែមិនធុញដែរ។ ដោយសារតែមិនមានការអញ្ជើញឱ្យចូលរួមការប្រគំតន្ត្រីពីស្ថានីយទូរទស្សន៍ផ្សេងៗ ទើបធ្វើឱ្យអ្នកទាំងពីរ បាត់មុខពីសិល្បៈតាំងពីពេលនោះមក។

ស្រាប់តែពេលថ្មីនេះពួកគេទំាងបីត្រូវបានលោក លោក Eno បានអញ្ជើញរៀមច្បងទាំងពីរមកចូលរួមជាមួយ Team Original Song ចំណែកកាលពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០១៩ ម្សិលមិញនេះ គេបានឃើញលោកបានបញ្ចេញបទចម្រៀងមួយបទទៀតហើយ ក្រោមចំណងជើងថា “ចង់មានអូននៅទីនេះ” ដែលជាការ និពន្ធទំនុកច្រៀងដោយ សេន រ៉ានុត, និពន្ធ Melody និង និពន្ធបទភ្លេងថ្មី ដោយ Deeo Rapper។

លោក សេន រ៉ានុត ជាតារាចម្រៀងមួយរូបដែលមានសំឡេងផ្អែមស្រទន់ ហើយបទចម្រៀងរបស់លោកមានចំណងជើងថា “ចង់មានអូននៅទីនេះ” បើស្តាប់ហើយពិតជាពីរោះរណ្តំចិត្តតែម្តង។ ចំពោះលោក ព្រាប សុវត្ថិ (បុកល្ហុង) វិញ ក៏ត្រៀមចេញបទចម្រៀងរបស់ខ្លួននៅក្នុងពេលឆាប់ៗនេះផងដែរ។ ចំពោះតារាកំប្លែង ប្រចាំស្ថានីយទូរទស្សន៍ CTN នាយ គ្រឿន ក៏បានចូលរួមជាមួយ Team Original Song នេះផងដែរ ខណៈតារាកំប្លែងមួយរូបនេះ ក៏កំពុងតែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រជាច្រើនពីសំណាក់ទស្សនិកជនដែលបានស្រឡាញ់រូបលោក៕

Leave a Reply

Your email address will not be published. Required fields are marked *