នារីខ្មែរម្នាក់ទម្លាយការពិតមួយចំនួន ដែលគាត់ជ្រើសយកប្តីអាគំាង ព្រោះតែមានចំនុចចាក់ដោតជាច្រើនដូចជា….
ហ្វេសប៊ុក៖ បើយោងទៅតាមគណនីហ្វេសប៊ុកផេក Mum on assignment ដែលរៀបរាប់ចេញពីជីវិតផ្ទាល់របស់នារីម្នាក់ បានសម្រេចចិត្តជ្រើសរើសគូជីវិត ជាជនបរទេស។ ចង់ដឹងថា នាងមានមូលហេតុជំរុញចិត្តអ្វីខ្លះ ដែលនាំឱ្យនាងសម្រេចចិត្តជ្រើសរើសជនបរទេសធ្វើជាស្វាមី និង តើទំនាក់ទំនងរបស់ពួកគេទាំងពីរ ចាប់ផ្ដើមឡើងយ៉ាងម៉េចខ្លះនោះ សូមតាមដានទាំងអស់គ្នា ៖កាលពីមុនពាក្យថា «អាពាហ៍ពិពាហ៍» គឺគ្មានក្នុងវចនានុក្រមរបស់ខ្ញុំទេ ។
ជីវិតគ្រួសាររបស់ខ្ញុំ គឺមិនល្អនោះទេ ។ ឪពុកម្ដាយខ្ញុំតែងតែទម្លាក់កំហុសលើខ្ញុំ រាល់ពេលដែលគាត់ឈ្លោះគ្នា ។ការរៀបការជាមួយជនជាតិយើង ឬជនជាតិដទៃ គឺមិនមែនជាបំណងក្នុងជីវិតខ្ញុំទេ ។ ខ្ញុំរៀបការនេះ ដោយសារតែមនុស្សប្រុសដ៏រឹងក្បាលម្នាក់ ដែលខ្ញុំបានជួបកាលពី ៤ ឆ្នាំមុន ខិតខំតស៊ូគ្រប់យ៉ាងដើម្បីចង់រួមរស់ជាមួយខ្ញុំ ។
បុរសខ្មែរមួយចំនួនមិនសូវចាប់អារម្មណ៍លើរូបរាងរបស់ខ្ញុំទេ ព្រោះខ្ញុំមានស្បែកស្រអែម កម្ពស់ក៏ទាប ច្រមុះកំពិត និងរាងស្គម ។ ជាងនេះទៀត ខ្ញុំមិនចេះរៀបរឹកឲ្យដូចជាស្ត្រីខ្មែរផង ។ បន្ថែមពីនេះទៀត រូបរាង និងអត្តចរិតរបស់ខ្ញុំ ភាគច្រើនក្លាយជាមន្ដស្នេហ៍ទាក់ទាញទៅកាន់បុរសអឺរ៉ុបទៅវិញ ។ការពិតមួយនោះគឺថា ខ្ញុំមិនមែនរៀបការដើម្បីបានចូលសញ្ជាតិនោះទេ ។ ខ្ញុំរៀបការជាមួយគាត់ ព្រោះខ្ញុំលង់ស្រឡាញ់គាត់ ហើយខាងក្រោមនេះ ជាមូលហេតុ ៨ យ៉ាងដែលខ្ញុំសម្រេចរៀបការជាមួយជនបរទេស ។
1.ខ្ញុំជាមនុស្សងាយចុះសម្រុងជាមួយអ្នកដទៃ ៖ ពិតជាអរគុណខ្លួនឯង ដែលបានរៀនសូត្របានច្រើនកន្លងមក។ វាបានជួយខ្ញុំបានច្រើនមែនទែនក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ រៀនសូត្រពីគេបានច្រើន ជាពិសេសរៀនតាមរយៈ ការចេះភាសាទី ២ នោះ ឯង (អង់គ្លេស) ។ ជាមួយការយល់ដឹងកាន់តែស៊ីជម្រៅ វាជួយឲ្យខ្ញុំមិនចេះរើសអើងអ្នកដទៃ ។
2.ភាពក្លា ហាន គឺជាភាពទាក់ទាញរបស់ខ្ញុំ ៖ បុរសខ្មែរភាគច្រើន ចូលចិត្តមនុស្សស្រីណារៀងអៀនៗ ដែលមិនសូវចេះមាត់ករ តបត និងគោរពពួកគេ ។ ប៉ុន្ដែសម្រាប់ខ្ញុំវិញ គឺផ្ទុយពីអ្វីដែលពួកគេចូលចិត្ត។ ខ្ញុំ ជាមនុស្សស្រីចូលចិត្តនិយាយអ្វីត្រង់ៗ ធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ និងចូលចិត្តមានសេរីភាព ។
3.ខ្ញុំចេះសម្របខ្លួន ៖ ខ្ញុំអាចសម្របខ្លួនទៅនឹងវប្បធម៌ អាហារ អាកាសធាតុ និងទំនៀមទម្លាប់បារាំងបានយ៉ាងងាយ ។ អ្នកខ្លះថា ខ្ញុំភ្លេចកំណើតហើយ តែខ្ញុំមិនយល់ស្របតាមគេនោះទេ ។ ការសម្របខ្លួននេះ គឺជួយឲ្យខ្ញុំមានឱកាសសិក្សា រីកចំរើន និងផ្លាស់ប្ដូរខ្លួនឯងឲ្យទៅជាមនុស្សមួយថ្មី ក្នុងសង្គមថ្មីមួយទៀត ។
4.ភាពជឿជាក់ ជាចំណុចទាក់ទាញរបស់ខ្ញុំ ៖ ប្ដីរបស់ខ្ញុំមើលមកខ្ញុំថាទាក់ទាញ ព្រោះខ្ញុំស្លៀកពាក់វៀលសិចស៊ី ប៉ុន្តែពោរពេញដោយភាពជឿជាក់ ។ សម្រាប់មនុស្សប្រុសខ្មែរភាគច្រើន មនុស្សស្រីដែលជឿជាក់លើខ្លួនឯងបែបនេះ គឺជាសត្រូវរបស់គេ ព្រោះពួកគេពិបាកនឹងគ្រប់គ្រងណាស់ ។
5.ពួកយើងនិយាយភាសាសាមញ្ញជាមួយគ្នា ៖ ទោះបីជាគាត់ជាជនជាតិបារាំង ហើយខ្ញុំជាជនជាតិខ្មែរមែន តែពួកយើងប្រើភាសាអង់គ្លេស ជាភាសាគោលក្នុងការទាក់ទងគ្នា ។ បែបនេះ វាងាយស្រួលណាស់ សម្រាប់ពួកយើងក្នុងពេលទាក់ទងគ្នា ទាំងក្នុងការរស់នៅប្រចាំថ្ងៃ និង ពេលមានបញ្ហាសំខាន់អ្វីក៏ដោយ ។
6.ការបាត់បង់ព្រហ្ មចា រីមុនពេលរៀបការ គឺមិនសំខាន់នោះទេ ៖ ភាពបរិសុទ្ធមិនមែនជាគោលចម្បងដើម្បីការរៀបការនោះទេ ហើយវាក៏មិនមែនមានន័យថា អាចឲ្យគូស្នេហ៍មានសេចក្ដីសុខបានដែរ ។ ការបាត់បង់ភាពបរិសុទ្ធមុន និងក្រោយពេលរៀបការ គឺជាការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ ។ អ្នកមិនអាចត្រូវបានគេវាយតម្លៃថា ជាមនុស្សស្រីមិនល្អ ឬ មនុស្សស្រីចើក ដោយគ្រាន់តែការរួមរស់ជាមួយគ្នា មុនពេលរៀបការនោះទេ ។
7.ខ្ញុំចូលចិត្តការប្រកួតប្រជែង ៖ ពិតណាស់ រៀបការជាមួយជនបរទេសគឺទទួលបានមតិអវិជ្ជមានច្រើន តែទោះជាយ៉ាងណា ខ្ញុំទទួលយកវា ដោយចាត់ទុកថាជាការប្រកួតប្រជែង និងកាន់តែជួយពង្រឹងទំនាក់ទំនងរបស់យើងបន្ថែមទៀត៕8.មានរឿងរ៉ាវដែលត្រូវចែករំលែកគ្នាច្រើន ៖ នៅពេលពួកយើងមានលក្ខណៈខុសគ្នាច្រើន ពួកយើងក៏មានអ្វីត្រូវចែករំលែកគ្នាច្រើនដូចគ្នា ដូចជា ភាសា អាហារ វប្បធម៌ ទំនៀមទម្លាប់ ចំណេះដឹង មតិ និងបទពិសោធ ។ វាពិតជាគួរឲ្យចាប់អារម្មណ៍ និងទាក់ទាញណាស់សម្រាប់ពួកយើង ។