អស្ចារ្យណាស់! ផ្លូវឡើងចុះភ្នំ បត់បែន ដ៏ស្រស់ស្អាតដាច់គេនៅកម្ពុជា(មានវីដេអូ)
ចង់ដឹងថា ផ្លូវជាតិលេខ៥៥ តភ្ជាប់តំបន់ណា និងស្រស់ស្អាតយ៉ាងណា ឬទេ? សូមទស្សនាវីដេអូខ្លីនេះ!
– ប្រវែង៖ ១៨១,៧៨០គម
– ទទឹងផ្លូវ ៩ម ចែកជា ២គន្លងផ្លូវ
– លាតសន្ធឹង៖ ផ្លូវជាតិលេខ០៥ ទីរួមខេត្តពោធិ៍សាត់-វាលវែង-ថ្មដា-ច្រក៥៦ (ព្រំប្រទល់កម្ពុជា-ថៃ)
ផ្លូវកោងបត់បែនមួយនេះ អមដោយធម្មជាតិបៃតង ព្រៃឈើ ជួរភ្នំ ទឹកជ្រោះ វាលស្រែ ដ៏ស្រស់ស្អាតគួរអោយគយគន់ មានអត្ថប្រយោជន៍ជាផ្លូវទេសចរណ៍ ធម្មជាតិ សម្រួលដល់ការដឹកជញ្ជូនកសិផល និងផលិតផលពីក្នុងតំបន់ ទៅកាន់ទីផ្សារ ក្នុង និងក្រៅប្រទេស។
សមិទ្ធផលទាំងនេះស្តែងចេញអោយឃើញពី កិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងលើគ្រប់វិស័យ ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដោយផ្លូវនេះមានកន្លែងខ្លះ មិនទាន់បានដាក់ផ្លាកសញ្ញា លាបគំនូសផ្លូវ និងដាក់បង្គោលសុវត្ថិភាព ចប់សព្វគ្រប់នៅឡើយ សូមបងប្អូនមានការប្រុងប្រយ័ត្ន ពេលបើកបរ។ សូមធ្វើដំណើរប្រកបដោយសុវត្ថិភាពទៅគ្រប់ទីកន្លែង!
ប្រភព៖ក្រសួងសាធារណការ និងដឹកជញ្ជូន