ពិតជាចម្លែក!! បុរសចំណាស់ម្នាក់បានយករូបទីងមោង ដេកឱបអស់រយៈពេលរាប់សិបឆ្នាំ ដោយសារតែមូលហេតុមួយ……

ជាធម្មតានៅពេលដែលមនុស្សយើងស្លាប់គឺសាច់ញាត្តិក្រុមគ្រួសារតែងតែកើតទុក្ខ ទួញយំសោកស្តាយបោកខ្លួន តែសម្រាប់បុរសម្នាក់នេះ គឺលើសពីអ្វីដែលអ្នករាល់គ្នាមានទៅទៀត ដោយបានដេកក្បែរផ្នូររបស់សាកសពប្រពន្ធខ្លួនអស់រយៈពេលរាប់ឆ្នាំឯណោះ ព្រោះតែចិត្តស្មោះនៅស្រឡាញ់។

កាលពីអំឡុងឆ្នាំ ២០០៣ ប្រពន្ធរបស់លោកលី វ៉ាន មានអាយុ ៥៥(អាយុរបស់លោកវ៉ានក្នុងឆ្នាំ ២០០៩) ដែលជាអ្នកភូមិរស់នៅខេត្ត Quang Nam ប្រទេសវៀតណាម បានស្លាប់ដែលបានធ្វើអោយលោកមានការខូចចិត្តយំសោកយ៉ាងខ្លាំង ។

ក្រោយពេលយកសពទៅបញ្ចុះ រួចមក ដោយសារតែស្រឡាញ់ប្រពន្ធពេក លោកបានសម្រេចចិត្តថា ទៅដេកក្បែរផ្នូររបស់ប្រពន្ធ។ អស់រយៈពេលប្រមាណជា ៥ ឆ្នាំ ដោយសារលោកមិនអាច ទ្រាំជាមួយនឹងអាកាសធាតុក្តៅរងារ ភ្លៀងខ្យល់ លោកក៏សម្រេចចិត្តថា ជីករ៉ូងក្រោមផ្នូរ ដើម្បីចូលទៅដេកទៀតតែត្រូវបានគេឃាត់។លុះដល់ឆ្នាំ ២០០៤ លោកបានជីកផ្នូរយកអដ្ឋិធាតុមកផ្ទះ ហើយលោកបាន យកក្រដាស ហើយនិងដីឥដ្ឋរុំគ្រោងឆ្អឹង ហើយនិងពាក់មុខតុក្កតាអោយប្រពន្ធរបស់លោកទៀតផង។ចាប់ពីពេលនោះមកលោកបានរួមរស់នៅជាមួយនឹងប្រពន្ធរបស់ខ្លួន តាំងពីពេលនោះមក។

គាត់បានយកធាតុរបស់ប្រពន្ធគាត់មកស្រោបជាមួយនឹងទីងមោងលោក វ៉ាន បានប្រាប់កាសែតឡាវដុងថា អ្នកជិតខាងមិនហ៊ានទៅសួរសុខទុក្ខលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមួយរយៈចុងក្រោយនេះ អ្នកដែលមកមើលគាត់ គឺតែងតែបង់ប្រាក់អោយ។ លោកបានបន្តទៀតថា លោកជាមនុស្សម្នាក់ដែលចូលចិត្តធ្វើអ្វីដែលខុសគេ ហើយថ្វីត្បិតតែប្រពន្ធរបស់លោកបានស្លាប់ទៅពិតមែន តែព្រលឹងហើយនិងវិញ្ញាណគឺហាក់នៅក្បែរគ្នាជានិច្ច ហើយលោកក៏គ្មានអារម្មណ៏ថាខ្លាចសាកសពនេះដែរ នៅពេលដែលលោកបានដេកថ្នាក់ថ្នម (ដេកអោប)។

ទោះជាយ៉ាងណាក៏ដោយ ជុំវិញករណីមួយនេះ អាជ្ញាធរមូលដ្ឋាន បាន រៀបចំផែនការចំពោះការត្រួតពិនិត្យ ដោយសារតែច្បាប់ថ្មីបានកំណត់ថា សាកសពដែលស្លាប់គឺត្រូវតែឬក៏បូជាបញ្ចុះ​ តែមិនបញ្ចុះនៅក្នុងភូមិបានទេ បើសិនជាគ្មានការអនុញ្ញាត្តិ៕

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *