ទិដ្ឋភាព​ទាំង​ស្រុង​ក្នុងពិធី​មង្គលការ​តារា​ចម្រៀង​ សុន​ ស្រីពេជ្រ​ រួមជាមួយ​ស្វាមី​ ដែលមានការ​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ និង​តារា​ល្បីៗ​ជាច្រើន​រូប​

នៅថ្ងៃ​ទី​២៣​ ខែ​តុលា​ ឆ្នាំ​២០១៩នេះ​ តារា​ចម្រៀង​ស្រី​ អ្នក​នាង​ សុន​ ស្រីពេជ្រ​ រួមជាមួយ​គូស្នេហ៍​ បានកាន់ដៃគ្នា​ចូលរោង​ការហេីយ​ ក្រោយ​ពី​មានការ​ស្វែងយល់​ចិត្ត​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ និងបានឆ្លងកាត់នូវរឿងរ៉ាវ​ ក៏ដូចជា​ឧបសគ្គ​ជាច្រើន​ ទម្រាំ​មានការ​យល់ចិត្ត​គ្នា​ រហូត​មានថ្ងៃ​ដ៏ពិសេស​នេះ។

យ៉ាងណាមិញ កាលពីព្រឹកមិញនេះ គេសង្កេតឃើញពីការតុបតែងក្នុងពិធីរបស់អ្នកទាំងពីរ ជាមួយឈុតសម្លៀកបំពាក់ កូនក្រមុំ និងកូនកំលោះ ពិតជា​ស្រស់​ស្អាត​ខ្លាំង​ណាស់​ រហូតធ្វើឲ្យប្រិយមិត្ដមួយចំនួនបានអបអរសាទរ និងជូនពរទៅដល់គូស្វាមីភរិយាថ្មីនេះ អោយស្រលាញ់គ្នារហូតដល់ចាស់កោងខ្នងទៀតផង។

ក្នុងកម្មវិធី​ជ័យ​មង្គល​របស់​តារាចម្រៀង​ដ៏ល្បី​រូបនេះ​ បានរៀបចំឡេីង​យ៉ាង​អាណោចអាធ័ម​ អមជាមួយ​ក្បូរក្បាច់​ដ៏​ប្រណិត​ក្នុង​កម្មវីធី​ទាំងមូល រួមជាមួយ​នឹង​ការតុបតែង​ខ្លួន​ យ៉ាង​ស្រស់​ស្អាត​ ក៏ដូចជា​សម្អាង​ការ​ដ៏គួរឲ្យ​ទាក់ទាញ​​ និង​ល្អឥតខ្ចោះ​ ដែលធ្វើឲ្យ​មានការចាប់អារម្មណ៏​ពីមហាជនជាច្រេីន​ និងមានការ​កោតសរសើរ​មិនដាច់ពីមាត់ផងដែរ។

ជាមួយ​គ្នា​នេះ​ដែរ​ ក្នុង​ពិធី​រៀបអាពាហ៍ពិពាហ៍​ អ្នក​នាង​ សុន​ ស្រីពេជ្រ​​ ជាមួយ​ស្វាមី​ដ៏ស្រស់​សង្ហារ​​​រូបនេះ​ បានមានការចូលរួមពី​សំណាក់​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ ជា​ពិសេស​តារាល្បី​ៗក្នុង​វិស័យ​សិល្បៈ​ និង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ រាជ​រដ្ឋាភិបាល​មួយ​ចំនួន​ បាន​អញ្ជើញ​មកចូលរួម​ ធ្វើ​ឲ្យ​កម្មវិធី​ទាំង​មូលកាន់តែ​កក្រើក​ផងដែរ​។​ សូម​ជម្រាប​ដែរ​ថា​ ពិធី​រៀបមង្គលការ​របស់តារាចម្រៀង​​ ​សុន​ ​ស្រីពេជ្រ​ ​គឺមានការ​រៀបចំឡេីង​នៅ​​វិមាន​ពិភព​ថ្មី​សែនសុខ​ ​អាគារ​ ​E ។

សូមទស្សនាវីដេអូខាងក្រោម


ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *