ខ្ញុំបាទបានរើសបានកាបូបលុយបងប្រុសម្នាក់ នៅម្ដុំច្រមុះជ្រូកក្បាលថ្នល់ ពេលខ្ញុំបានរើសបានហើយ ខ្ញុំព្យាយាមជិះតាមរកគាត់ តែរកគាត់មិនឃើញ

ពិតជា​គួរឲ្យ​កោតសរសើរ​ខ្លាំង​ណាស់​ ចំពោះ​បងប្រុស​ម្នាក់​ ដែលគាត់ពិតជា​មាន​ទឹក​ចិត្ត​ដ៏​ប្រពៃ​ ខណៈ​ដែល​កំពុង​តែធ្វើ​ដំណេីរ​នៅតាមផ្លូវ​ ក៏ប្រទះឃេីញ​បងបុរសម្នាក់បាន​ជ្រុះ​កាបូប​លុយ​ ក្រោយ​មកគាត់ក៏បានរេីសនិងជិះតាម​ ប៉ុន្តែ​ដោយជិះមិនទាន់​ ក៏បាន​រក្សា​កាបូប​លុយទុកជូនបងប្រុស​ម្នាក់​នោះ និងបាន​ធ្វើ​ការ​ប្រកាស​ស្វែង​រក​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។

បងប្រុស​ដែលរេីសបាន​កាបូប​លុយខាងលេីនេះ​ មាន​គណនី​ឈ្មោះ​ Ratha Yim​ នឹងបាន​សរសេរ​រៀបរាប់​នៅលេី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា៖​ «ខ្ញុំបាទបានរើសបានកាបូបលុយបងប្រុសម្នាក់ឈ្មោះ ហូ សរ នៅម្ដុំច្រមុះជ្រូកក្បាលថ្នល់ ភ្នំពេញ នៅល្ងាច ថ្ងៃទី22 ខែ10 ឆ្នាំ2019 វេលាម៉ោងប្រហែល 6.20 នាទី

ពេលខ្ញុំបានរើសបានហើយ​ ក៏ព្យាយាមជិះតាមរកគាត់នៅតែតាម រកគាត់មិនឃើញ ផ្លូវបែកជាបីមិនដឹងជាទៅផ្លូវណាមួយ។ អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាជួយស៊ែរឲ្យគាត់បានដឹងផង។ បើបងប្រុសបានឃើញនូវព័ត៌មានខាងលេីនេះហើយ សូមបងទូរស័ព្ទមកកាន់លេខ 015 33 55 81»។

បេីតាម​ដែរ​បង​ប្រុស​ជាអ្នក​រេីសបាន​កាបូប​លុយ​រូប​នេះ​ បានថតបង្ហាញ​ជារូបភាព​បាន​ឲ្យដឹងថា​ ទឹកប្រាក់​ក្នុង​កាបូប​មួយនេះ​មានចំនួន​ ២០០ដុល្លារ​ និង​ ២មុឺន​រៀល​ រួមជាមួយ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មួយ​ អាស្រ័យ​ហេតុ​នេះ​ បេីប្រិយមិត្ត​ប្រទះឃេីញ​ និងបានស្គាល់ដូចបាន​រៀបរាប់​នេះ​ សូម​ផ្តល់​ដំណឹង​ឲ្យ​គាត់​បានដឹងផង។


ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *