ប្រពៃណាស់! តារាចម្រៀងកូរ៉េ Tzuyu មកលេងអង្គរវត្ត ហើយក៏បានបង្ហាញអារម្មណ៍ពិតមួយចេញមកថា…

កាលពីម្សិលមិញនេះ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ គេប្រទះឃើញហ្វេសប៊ុកតារាចម្រៀងស្រី កូរ៉េ ដ៏ល្បីមួយរូបឈ្មោះ “Twice-周子瑜 Tzuyu” បានបង្ហោះរូបភាពស្អាតៗជាច្រើនសន្លឹក ដែលតារាចម្រៀងរូបនេះ និងក្រុមគ្រួសារបានមកលេងទឹកដីអង្គរនៅក្នុងប្រទេសកម្ពុជាយើង ហើយក៏បានចែកចាយរូបភាពស្អាតៗទាំងនេះនៅក្នុងហ្វេសប៊ុករបស់ខ្លួន ព្រោះតែក្តីពេញចិត្ត និងរីករាយជាខ្លាំងដែលបានមកលេងនៅទីនេះ។


តារាចម្រៀងរូបនេះ ក៏បានបង្ហោះសារមួយបង្ហាញពីអារម្មណ៍ពិតផងដែរថា “ពេលថ្ងៃឈប់សម្រាក ខ្ញុំ និងក្រុមគ្រួសារបានមកលេងនៅប្រាសាទអង្គរវត្ត ក្នុងប្រទេសកម្ពុជា មើលទៅប្រាសាទជាច្រើន ពិតជាអស្ចារ្យ និងស្រស់ស្អាតខ្លាំងណាស់។ ហើយខ្ញុំក៏បានថតរូបស្អាតៗជាច្រើន ដើម្បីចង់ឲ្យអ្នកទាំងអស់គ្នាឃើញផងដែរ។ បើទោះអាកាសធាតុរាងក្តៅបន្តិច តែខ្ញុំពេញចិត្តជាខ្លាំងពេលបានមកកម្សាន្តនៅទីនេះ ប្រសិនបើអ្នកណាមានឱកាស សូមមកលេងទីនេះមក ពិតជាមិនខុសបំណងឡើយ”៕


share4lives

Leave a Reply

Your email address will not be published. Required fields are marked *