ពិតជាទ្រាំមិនសរសើរមិនបានទេ!! ម្ចាស់ក្សត្រិយ៍កម្ពុជា ២អង្គពេញវ័យហើយ ថែមទាំងមានសម្រស់ស្រស់សោភាទៀតផង

អ្នក​អង្គ​ម្ចាស់​ក្សត្រិយ៍​កម្ពុជា ២​អង្គ ពិត​ជា​មាន​សម្រស់​ស្រស់​សោភា​មិន​ចាញ់​គ្នា​ឡើយ មិន​តែ​ប៉ុណ្ណោះ​ទ្រង់​ថែម​ទាំង​មាន​ថ្ងៃ​កំណើត ខុស​គ្នា​តែ​១​ថ្ងៃ​ប៉ុណ្ណោះ ដែល​ប្រជានុរាស្ត្រ​ខ្មែរ​មិន​ច្រើន​ឡើយ​បាន​ដឹង។

១. អ្នក​អង្គម្ចាស់​ក្សត្រិយ៍​ នរោត្តម ពង្សសូរិយា មាន​ថ្ងៃ​កំណើត​នៅ​ថ្ងៃ​ទី ថ្ងៃ​ទី២៥ ខែ​វិច្ឆិកាថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ គឺ​ជា​ថ្ងៃ​ចម្រើន​ព្រះជន្ម​គម្រប់​២១ ព្រះ​វស្សា​របស់អ្នក​អង្គម្ចាស់​ក្សត្រិយ៍​ នរោត្តម ពង្សសូរិយា។ ក្រៅ​ពី​មាន​ព្រះជន្ម​វ័យ​ក្មេង​ហើយ​នោះ អ្នក​អង្គម្ចាស់​ក្សត្រិយ៍​អង្គ​នេះ ត្រូវ​បាន​ប្រជានរាស្ត្រ សរសើរ​ពេញ​ៗ​មាត់​ថា ពិត​ជា​មាន​សម្រស់​ស្រស់​ស្អាត ហើយ​ថែម​ទាំង​ជា​សែរាជវង្ស នៃ​នគរ​ក្រុង​កម្ពុជា​ទៀត។

ព្រះ​អង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា ជាបុត្រីរបស់ សម្តេចព្រះ មហិស្សរា នរេាត្តម ចក្រពង្ស ជាមួយអ្នកម្នាង Moniren។ ទ្រង់ជាព្រះភាគិនេយ្យា(ក្មួយស្រី)នៃ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរេាត្តម សីហមុនី និង ត្រូវជាព្រះរាជនត្តា (ចៅស្រី) នៃព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ តាម​ការ​បញ្ជាក់​របស់ ​Royal du Cambodge ឲ្យ​ដឹង​ថា ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា សព្វថៃ្ងទ្រង់គង់រស់នៅ និង សិក្សា នៅ​សាធារណរដ្ឋប្រជាមានិតចិន និង យាងមកកម្ពុជា ម្តងកាលដែរ។

២. អ្នក​អង្គម្ចាស់​ក្សត្រីយ៍​នរោត្ដម​ រស្មីពនិកា មាន​ថ្ងៃ​កំណើត​នៅ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកាថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ គឺ​ជា​ថ្ងៃ​ចម្រើន​ព្រះជន្ម​គម្រប់​២៧ ព្រះ​វស្សា​របស់អ្នក​អង្គម្ចាស់​ក្សត្រិយ៍ ​នរោត្ដម​ រស្មីពនិកា ដែល​ខុស​គ្នា​តែ​១​ថ្ងៃ​ប៉ុណ្ណោះ​ជាមួយ​អ្នក​អង្គ​ម្ចាស់​ក្សត្រិយ៍នរោត្តម ពង្សសូរិយា។ អ្នក​អង្គ​ម្ចាស់​ក្សត្រិយ៍​អង្គ​នេះ ក៏​មាន​ព្រះកាយ និង​ព្រះភ័ក្ដ្រ ដ៏​ស្រស់​សោភា ស័ក្ដិសម​ឥត​ខ្ចោះ ស្ទើរ​គ្មាន​ទាស់​ត្រង់​ណា។

​អ្នក​អង្គម្ចាស់​ក្សត្រីយ៍​នរោត្ដម​ រស្មីពនិកា គឺ​ជាព្រះបុត្រីនៃ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ហើយ​ត្រូវ​ជា​ព្រះ​កនិដ្ឋា(ប្អូន​ស្រី) របស់​អ្នក​អង្គ​ម្ចាស់​នរោត្ដម​ រស្មី​ខែ​មុន្នី។ កាល​ពី​ថ្ងៃទី ២៧ មិថុនា ឆ្នាំ ២០១៧ ​ទ្រង់​បាន​ទទួល​សញ្ញាប័ត្រ​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត នា​សាកលវិទ្យាល័យ UIBE នៅ​ទីក្រុង ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន។ អ្នក​អង្គម្ចាស់​ក្សត្រិយ៍ ត្រូវ​ជា​ព្រះរាជនត្តា ( ចៅស្រី ) ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុវរ្ម័ន ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជាព្រះស្ថាបនិកនៃមូនិធិ មុទិតា ។ នេះ​បើ​យោង​តាម​ Royal du Cambodge៕ ​

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *