ផ្កាឈូករ័ត្ន ស្អាតណាស់ គ្រប់គ្នាឃើញហើយ តែងស្រលាញ់ ពេញចិត្ត ធ្វើឲ្យអារម្មណ៏ស្រស់ថ្លា…

នេះបើយោងតាមហ្វសប៊ុករបស់វត្តសិរិសាគរ ដូនស្ដើងបានបង្ហោះសារកាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៩បានបង្ហោះរូបភាពជាច្រើនសន្លឹក ពីផ្កាឈូតរ័ត្ន ដែលមើលទៅពិតជាស្រស់ស្អាត គួរឲ្យគយគន់ខ្លាំងណាស់ ឃើញហើយពិតជាមានអារម្មណ៍រីករាយជាខ្លាំង ។ ហ្វេសប៊ុកដដែលនេះ ក៏បានបញ្ជាក់បន្ថែមទៀតថា៖

“ផ្កាឈូករ័ត្ន ស្អាតណាស់ គ្រប់គ្នាឃើញហើយ តែងស្រលាញ់ ពេញចិត្ត ធ្វើឲ្យអារម្មណ៏ស្រស់ថ្លា ចុះមូលហេតុអ្វីបានជាគេថា ដាំវានៅផ្ទះមិនល្អ នាំឲ្យចង្រៃទៅវិញ??? មិនពិតទេ! ខ្ញុំឃើញអ្នកទៅរកលោកស្រោចទឹក រកគ្រូបណ្តោះគ្រោះ ។ល។

ផ្ទះគាត់អត់មានដាំផ្កាឈូករ័ត្នផងហ្នឹង មកពីអ្វីដែរ? អាក្រក់ ឬទុក្ខភ័យ មិនមែនមកពីផ្កាឈូករ័ត្នទេ គឺមកពីខ្លួនយើងធ្វើរឿងមិនល្អតើ ឈប់មានទស្សនៈរបៀបនេះទៅមិត្ត ហើយងាកមកដាំផ្កា រចនាសួន នៅវត្ត នៅផ្ទះរបស់យើងឲ្យមានសិរីសួស្តីវិញណា!”៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *