ញាក់សាច់!! មកមើលពីជីវិតដ៏ហ៊ឺហារ របស់ដង្ខៅគោវ័យក្មេងម្នាក់ កាន់លុយទាំងគីបៗ អួតពេញបណ្តាញសង្គមហ្វេសបុក

ក្លាយជារឿងរ៉ាវដែលអាចសាងកម្លាំងបណ្ដាលចិត្តដល់មនុស្សជាច្រើនទៀត ដែលចាប់ផ្ដើមពី សូន្យ តែក៏មិនរាថយ តស៊ូជំនះឧបសគ្គរហូតអាចចិញ្ចឹមមើលថែគ្រួសារ និងមានលុយខ្ទង់លានបាតត្រឹមតែរយៈពេល ២៥ថ្ងៃ និងអាចដោះបំណុលអោយឪពុកម្ដាយ សម្រាប់រឿងរ៉ាវវរបស់បុរសម្នាក់ដែលជាអ្នកប្រើហ្វេសប៊ុកឈ្មោះ เสี่ยบูน ลูกพระโค ។

បុរសខាងលើបានបង្ហោះខ្លឹមសារថា “ អាជីពនេះសម្រាប់ខ្ញុំ ខ្ញុំថាល្អណ៎ា តែអ្នកខ្លះគេក៏ថាវាបាប ក៏ស្រេចតែគេទៅ បាបហើយបានលុយទាំងលានទាំងសែន បាបហើយចិញ្ចឹមគ្រួសារអោយនៅសុខស្រួល បាបហើយមានលុយសន្សំ បាបហើយគ្មានបំណុល ខ្ញុំនឹងអង្គុយបាបបែបនេះរាល់ថ្ងៃ រាល់ថ្ងៃនេះខ្ញុំមិនបាច់ទៅប្រឹងប្រែងអ្វីណាស់ណាទេ គ្រាន់តែអង្គុយដេកៗនៅក្នុងព្រៃភ្នំ ក៏មានមនុស្សយកលុយទាំងខ្ទាស់ៗទៅញាត់អោយបាទ។

ចំណែកអ្នកដែលថាចិញ្ចឹមហើយយកទៅសម្លាប់ បើបាបវាក៏បាបទាំងអស់នឹងហើយ ហើយដែលថាបាបអ្នកនៅញ៉ាំសាច់ជ្រូក ញ៉ាំត្រី ញ៉ាំមាន់ ញ៉ាំបង្គង ញ៉ាំមឹក នៅទះមូសដែរឬទេ ខ្ញុំមិនខ្វល់នឹងពិភពលោកទេថានឹងនិយាយស្អី ខ្ញុំខ្វល់តែពីគ្រួសារខ្ញុំអោយបាននៅសុខស្រួលទៅបានហើយ អោយគ្រួសារបានញញឹមបែបមានក្ដីសុខគឺបានហើយ “ ។

នេះជាសម្ដីរបស់បុរសខាងលើដែលជាអ្នកបង្ហោះនោះ ចំណែករឿងដែលថាអ្នកញ៉ាំសាច់ជ្រូក ញ៉ាំត្រី ញ៉ាំមាន់ បង្គង មឹកអីនោះ បាបឬមិនបាបមិនមែនគេជាអ្នកសម្រេចឡើយ ព្រោះអ្នកញ៉ាំនិងអ្នកសម្លាប់មិនដូចគ្នា ៕

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *