លោកតាមានសំណាង! កំពុងតែក្រផង ស្រាប់តែដើៗរើសបានមាស១ដុំធំ មានតំលៃដល់ទៅរាប់សែនដុល្លារ
(ប្រទេសអូស្ត្រាលី)៖ បុរសម្នាក់នៅរដ្ឋវ៉ិកតូរីយ៉ា បានផ្លាស់ប្តូរជីវិតក្នុង១ប៉ប្រិចភ្នែក ដោយសារតែជីកបានដុំមាសទម្ងន់ដល់ ៤.៣ គ.ក្រ នៅក្នុងធម្មជាតិ។ តំបន់ជីកមាសមិនត្រូវបានគេបង្ហើបឲ្យដឹង គ្រាន់តែដឹងថា នៅជិតទីក្រុង Bendigo នៃរដ្ឋវ៉ិកតូរីយ៉ា។បុរសខាងលើមានឈ្មោះថា Syd Pearson ពោលដោយក្តីរំភើបត្រេកអរថា៖ «ខ្ញុំតែងសុបិន្តអំពីរឿងនេះ ហើយពេលវាកើតឡើង ខ្ញុំកាន់តែភ្ញាក់ផ្អើល»។
Syd ជីកបានដុំមាសមុននេះ ប្រមាណកន្លះឆ្នាំ តែថ្មីៗនេះទើបលោកសម្រេចចិត្តលក់វា ឲ្យអ្នកជំនាញអាមេរិកម្នាក់ក្នុងតម្លៃ ៣០០,០០០ ដុល្លារ។ លោកឲ្យដឹងថា ដោយសារស្រឡាញ់ដុំមាសនេះ ក៏បានធ្វើ «របស់ក្លែងក្លាយ» មួយដូចគ្នាបេះបិទ ដើម្បីរំលឹកចងចាំ អំពីទ្រព្យសម្បត្តិដ៏មានតម្លៃនេះ។ Syd ភ័យខ្លាចថាវ័យរបស់គាត់នឹងធ្វើឲ្យគាត់ភ្លេច រូបរាងដុំមាស «ជាទីស្រឡាញ់» នេះ។
ក្រោយពេលលក់វា លោក Syd មានគម្រោងទៅលំហែកាយមួយរយៈលើនាវាកំសាន្ត៕