Wow… រកឃើញបណ្តុំត្បូងមរតក ប្រវែងជាង១ម៉ែត្រ ទម្ងន់៣៨០គីឡូក្រាម តម្លៃវិញថ្លៃហួសថ្លែង

(ប្រទេស​ប្រេ​ស៊ី​ល)៖ បណ្តុំ​ត្បូង​មរតក​ដ៏​កម្រ​ខាងក្រោម​នេះ ត្រូវបាន​ក្រុមកម្មករ​រ៉េ​ជីក​រកឃើញ​ នៅ​អំឡុង​ខែ មេសា កន្លងមកនា​តំបន់​រ៉ែ «Carnaiba» ភាគ​ខាងជើង​ប្រេ​ស៊ី​ល។​

​បណ្តុំ​ត្បូង​មរតក​កម្ពស់ ១,៣ ម៉ែត្រ ទម្ងន់ ៣៨១ គ​.​ក្រ​ ​បណ្តុំ​ត្បូង​ម​រក​នេះ ត្រូវបាន​កំណត់​តម្លៃ​លក់​៤៣៥ លាន​ដុល្លារ ហើយ​វា​ត្រូវបាន​អតិថិជន​ ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​ហេតុផល​សន្តិសុខ ចំណាយលុយ​ទិញយក​បាត់​ហើយ។​ ​នៅ​អំឡុងពេល​ខាងមុខនេះ បណ្តុំ​ត្បូង​ខាងលើនេះ នឹងត្រូវ​បាន​នាំយកទៅ​ដាក់តាំង​តាម​ សារៈមន្ទីរ​នានា​លើ​ពិភពលោក។​

លោក Paulo Santana មន្ត្រី​នៃ​នាយកដ្ឋាន​ត្បូងថ្ម​មានតម្លៃ​ប្រេ​ស៊ី​ល​ឲ្យ​ដឹងថា៖ នេះ​ ជា​បណ្តុំ​ត្បូង​មរតក​លំដាប់​ទី​២ ត្រូវបាន​រកឃើញ​នៅ​តំបន់ Carnaiba នេះ។​ ​កាលពី​ឆ្នាំ​២០០១ នៅ​តំបន់​នេះ គេ​បាន​រកឃើញ​បណ្តុំ​ត្បូង​មរតក​ទម្ងន់​ដល់​ទៅជិត ៤០០ គ​. ​ក្រ ដែល​កាលនោះ​មានតម្លៃ​ជាង ៣០០ លាន​ដុល្លារ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *