ប៊ិះអត់លិឍ! បុរសមហាសំណាងម្នាក់ត្រូវឆ្នោតជាង ២៤លានដុល្លារ ជិតដល់ពេលផុតកំណត់ហើយទើបតែបានដឹង

(​អាមេរិក)៖ ទិញ​ឆ្នោត​តាំងពី​ឆ្នាំមុន តែ​បុរស​នេះ​មិនដឹងថា​ខ្លួន​ត្រូវ​រង្វាន់​ទេ។ បុរស​ជនជាតិ​អាមេរិក​ម្នាក់ ទើបនឹង​ទៅ​បើកប្រាក់​រង្វាន់ ២៤,១ លាន​ដុល្លារ តែ​២​ថ្ងៃ​មុនពេល​ផុតកំណត់​ តាម​មន្ត្រី​តំបន់​ឲ្យ​ដឹង។​លោក Bobby Patael ម្ចាស់ហាងលក់ឆ្នោតត្រូវរង្វាន់ឲ្យបុរសសំណាងម្នាក់។ អ្នកមាន​សំណាង​នោះបាន​ទិញ​ឆ្នោត​ឈ្នះ​នៅ Tribeca តំបន់​ក្បែរ​ទីក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី​២៥ ឧសភា ឆ្នាំមុន។​

​ម្ចាស់​ហាង​លក់​ឆ្នោត​ Bobby Patel និយាយថា៖ «​ខ្ញុំ​មិន​ចាំ​អ្នកនោះ​ជា​នរណា​ទេ ខ្ញុំ​មិនបាន​ឃើញ​មុខ ឬ របស់​អ្វី​របស់​អ្នកនោះ​»។​រហូតដល់​ថ្ងៃទី​២៣ ឧសភា ឆ្នាំនេះ បុរស​រូបនោះ​ទើប​មានមុខ​នៅ​មជ្ឈមណ្ឌល​សេវាកម្ម​អតិថិជន Beaver St. នៅ Manhattan ដើម្បី​ទទួល​ប្រាក់។​

​លោក​ឲ្យ​ដឹងថា ព័ត៌មាន​ទាំងឡាយ​ដែល​ចុះផ្សាយ​លើ​កាសែត អំពី​រង្វាន់​ឆ្នោត​មួយ​ដែល​ពុំទាន់​មាន​ម្ចាស់ បានធ្វើ​ឲ្យ​លោក​ស្វះ​ស្វែងរក​ឆ្នោត​ចាស់​១​សន្លឹក នៅ​ក្នុងផ្ទះ​របស់ខ្លួន។ ហើយ​ពិតជា​សំណាង​ណាស់ ឆ្នោត​រង្វាន់​លាន​ដុល្លារ​នោះ ត្រូវបាន​រកឃើញ​ចំពេល ព្រោះ​រយៈពេល​បើកប្រាក់​តែត្រឹម ១ ឆ្នាំ ក្រោយពេល​ទិញ។​​ឈ្មោះ​របស់​អ្នក​ត្រូវ​រង្វាន់​នឹងត្រូវ​បានប្រកាស «​ក្នុង​អនាគត​ឆាប់ៗ​» ពួក​មន្ត្រី​ឲ្យ​ដឹង៕

 

Leave a Reply

Your email address will not be published. Required fields are marked *