ជួយថែរក្សា! ស្កូបព្រះបរមរតនៈកោដ្ឋ មានឆ្លាក់ព្រះឆាយាល័ក្ខណ៍ព្រះអង្គពេលឡើងសោយរាជ្យលើកទី១ នៅជាប់ព្រំប្រទល់ខ្មែរ-ឡាវ
នេះគឺស្កូបបរមរូបព្រះបរមរតនៈកោដ្ឋ ដែលកសាងឡើងនៅពេលដែលព្រះអង្គឡើងសោយរាជ្យសម្បត្តិលើកទី១ នាដើមទសវត្សឆ្នាំ៤០នៅស្រុកបូរីអូរស្វាយ ខេត្តស្ទឹងត្រែង ជាប់ព្រំដែនប្រទេសឡាវ។ ស្តូបប្រវត្តិសាស្រ្តបែបនេះកម្រឃើញមាននៅសល់ដល់បច្ចុប្បន្នណាស់ហើយទីនេះគួរតែជាទីកន្លែងប្រវត្តិសាស្រ្តដ៏សំខាន់ដែលគួរតែរក្សា និងរៀបចំអោយបានល្អសមរម្យ សម្រាប់តំកល់ជាមរតកបេតិកភណ្ឌ ជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងជាទីសក្ការៈនៃប្រជារាស្រ្តខ្មែរគ្រប់ជំនាន់តទៅ។
តាងនាមយើងខ្ញុំក្រុមព្រះសុរិយា អ្នកស្រាវជ្រាវមរតកវប្បធម៌នៃជាតិខ្មែរមុនសម័យខ្មែរក្រហម សូមអំពាវនាវដល់អាជ្ញាធរតំបន់, ស្ថាប័នក្រសួងមន្ទីរពាក់ព័ន្ធទាំងអស់មេត្តាជួយការពារ ជួសជុលរក្សា និងផ្សព្វផ្សាយតំបន់នេះអោយបានល្អប្រសើរនិងគង់វង្សផង!!! ដោយក្តីគោរពយ៉ាងជ្រាលជ្រៅពី #ក្រុមព្រះសុរិយា