ក្តៅៗៗ ! ឯកឧត្តម គួច ចំរើន ចុះដឹកនាំកម្លាំងផ្ទាល់ដើម្បី ស្វែងរកនារីជនជាតិអង់គ្លេស ដែលបាត់ខ្លួននៅលើកោះរ៉ុង កាលពីថ្មីៗនេះ…

ព្រះសីហនុ៖ រយៈពេលបីថ្ងៃហើយដែលសាកសពស្រកតីជនជាតិអង់គ្លេស ដែលបាត់​នៅ​លើកោះរ៉ុងនៅពុំទាន់មានដំណឹងវិជ្ជាមានណាមួយនៅឡើយនោះទេ ទន្ទឹម​នឹង​នោះ​ដែរ អភិបាលខេត្តព្រះសីហនុ ដែលល្បីខាងឈឺឆ្អាលសុខទុក្ខប្រជាពលរដ្ឋ ក៏បានចុះ​ផ្ទាល់​ដឹកនាំកងកម្លាំងចម្រុះ ដុតដៃដុតជើងរុករក​​។

ប្រភពបានឱ្យដឹងថា ក្រោយការបាត់ខ្លួនស្ត្រីជនបរទេសរូបនេះភ្លាម សមត្ថកិច្ចមូល​ដ្ឋាន​បានព្យាយាមស្វែងរកខ្វាតខ្វែង ប៉ុន្តែមិនទាន់ប្រទះឃើញ ទើបនៅថ្ងៃ២៧តុលានេះ កម្លាំងធំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដឹកនាំផ្ទាល់ដោយឯកឧត្តមអភិបាលខេត្ត បើកប្រតិបត្តិការរុករកនៅលើកោះនេះ ទាំងនៅលើគោក និងក្នុងទឹកសមុទ្រ ដោយ​មានការចូលរួមពីក្រុមអ្នកមុជទឹកផងដែរ។

លោក ណុប បញ្ញា ស្នងការរងនគរបាលខេត្តព្រះសីហនុថ្លែងថា គេបាន​ឃើញ​ស្ត្រីរូប​នោះចុងក្រោយមុនបាត់ខ្លួន នៅវេលាម៉ោង៣,៣០ទាបភ្លឺ ថ្ងៃទី២៤ តុលា ២០១៩ ក្នុងពិធី​ជប់លៀងមួយនៅកោះរ៉ុង ក្រោយមកក៏បាត់ដំណឹងតែម្តង ហើយស្ត្រីដែល​បាត់ខ្លួន​នេះ​មាន​មិត្តភក្ត័ ម្នាក់ជាជនជាតិហូឡង់ ដែលទើបស្គាល់​គ្នានៅពេលមក​លេងប្រទេស​កម្ពុជា និងថា នាងមានឪពុកធ្វើការនៅប្រទេសវៀតណា។

ទោះជាយ៉ាងនេះក្តី មន្ត្រី​នៅ​មិន​ទាន់​បញ្ជាក់បានថា ការបាត់ខ្លួនរបស់ស្ត្រីជនជាតិអង់គ្លេសរូបនេះ ជាការវង្វេង​ផ្លូវ​ជាប់ក្នុងព្រៃលើកោះដូចជនបរទេសមួយចំនួនដែលធ្លាប់វង្វេងក្នុងព្រៃលើកោះនេះកន្លងមក ឬមានហេតុការណ៍អ្វីផ្សេងនៅឡើយ៕

 

 

ប្រភព៖dara-news

Leave a Reply

Your email address will not be published. Required fields are marked *