ពិតជាមានកិក្តិយសមែន!!!ព្រះនាងតូច នរោត្តម ជេនណា ឡើងច្រៀងក្នុងពិធីភ្ជាប់ពាក្យ ពេជ្រ សូលីកា …..(មានវីដេអូ)
តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព កញ្ញា ពេជ្រ សូលីកា បានរៀបចំកម្មវិធីភ្ជាប់ពាក្យរបស់ខ្លួន ដែលធ្វើឡើងយ៉ាងអធិកអធម ក្រោមការចូលរួមពីសំណាក់ភ្ញៀវកិត្តយសប្រុសស្រីជាច្រើន ដើម្បីជាការអបអរដល់នាង និងអនាគតស្វាមីដ៏ស្រស់សង្ហា។
អ្វីដែលកាន់តែពិសេសនោះគឺគេក៏ឃើញមានវត្តមាន ព្រះនាងតូច នរោត្តម ជេនណា បានធ្វើការផ្តល់កិត្តិយសចូលរួមនៅក្នុងកម្មវិធីមង្គលរបស់នាង ជាមួយនឹងការតែងខ្លួនយ៉ាងស្រស់សោភា ហើយក៏មានភ្ញៀវកិត្តិយស ក៏ដូចជាតារាខ្មែរមួយចំនួន ដែលស្រលាញ់ទ្រង់ បានសុំថតរូបដោយក្តីគោរព និងស្រលាញ់ផងដែរ។
នៅក្នុងកម្មវិធីជ័យមង្គលរបស់តារាស្រីរូបនេះ ទ្រង់ក៏បានធ្វើការបកស្រាយចម្រៀងដោយផ្ទាល់យ៉ាងពីរោះខ្លាំង គួរឲ្យសរសើរ ជាមួយនឹងទឹកដមយ៉ាងពីរោះផ្តល់ឲ្យកម្មវិធីកាន់តែមានភាពអធិកអធមខ្លាំងឡើង។ទន្ទឹមនឹងនេះដែរ អ្នកទស្សនាដែលបានស្តាប់ទ្រង់ច្រៀង បាននាំគ្នាសរសើរ និងពេញចិត្តគ្រប់គ្នា ចំពោះសមត្ថភាពដ៏ល្អរបស់ទ្រង់ ដែលពិតជាមានទឹកដមច្រៀងពីរោះ ទោះបីវ័យនៅក្មេងតូចយ៉ាងណាក្តី៕