កំពុងតែល្បីពេញហ្វេសប៊ុក!!!បុរសម្នាក់ បង្ហោះសារផ្ដាំទៅបុរសជាប្ដីគេ បើមានប្រពន្ធល្អហើយថែទៅ ប្រយ័ត្នបាត់បង់ដូចរូបគាត់ និងជូនពរឲ្យប្រពន្ធមានសុភមង្គលជាមួយគ្រួសារថ្មី តែកុំធ្វើបាបកូនយើង

លើគណនីហ្វេសប៊ុកមួយឈ្មោះ Chandarith Meas បានបង្ហោះរូបភាពប៉ុន្មានសន្លឹក នឹកគិតស្ដាយស្រណោះ ផ្ដែផ្ដាំដល់បុរសជាប្ដីគ្រប់រូបមានប្រពន្ធល្អគួរថែ ស្របពេលដែលខ្លួនបានបែកបាក់ចែកផ្លូវជាមួយនារីជាប្រពន្ធ ដ៏សែនស្រស់ស្អាតមានទាំងអត្តចរិតចរិយា ល្អគ្រប់សមសួនស្ងួនជាស្ត្រីខ្មែរ បែរគិតខុសមើលរំលង រហូតដើរផ្លូវផ្សេងគ្នាទើបស្ដាយក្រោយ ប៉ុន្តែគ្រប់យ៉ាងហួសពេលទៅហើយ។

បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Chandarith Meas បានបង្ហោះរូបភាព និងខ្លឹមសារដែលគួរឲ្យអាណិត ដែលមានប្រពន្ធល្អមិនចេះថែ ប្រយ័ត្នបាត់ប្រពន្ធដូចគាត់៖

ផ្តាំមនុស្សប្រុសមួយចំនួនដែលជាប្តីគេ បើមានប្រពន្ធល្អរហើយថែទៅ ប្រយត្ន័បាត់បង់ដូចញុមបានដឹងថាស្តាយក្រោយ គ្មានមនុស្សស្រីណាល្អរជាងប្រពន្ធទេ ( ភាគតិច ) តែពេលនេះគាត់មានសុភមង្គលហើយ ញុមសប្បាយចិត្តណាស់ ដែលគាត់រើសបានមនុស្សដែលអាចមើលថែគាត់បាន ញុមសុំតែម្យ៉ាងទេ គឺសង្ឃឹមថាគេនិងមិនធ្វើបាបកូនខ្ញុំ

ប្រភព៖ Chandarith Meas

Leave a Reply

Your email address will not be published. Required fields are marked *