រំជួលចិត្ត ពេលដឹងប្រវត្តពិតរបស់ប្អូនស្រីម្នាក់ ដែលធ្លាប់រស់នៅលើគំនរសំរាម មានវាសនា បានទៅបន្តការសិក្សា នៅមហាវិទ្យាល័យ Melbourne ប្រទេស អូស្ត្រាលី (មានវីដេអូ)

ប្រិយមិត្តជាច្រើនពិតជាបានដឹងខ្លះៗហើយ នូវខ្សែជីវិតក្មេងស្រីម្នាក់ ដែលធ្លាប់រស់នៅលើ គំនរសំរាម មានការតស៊ូតព្យាយាម រហូតមានវាសនា បានទៅបន្តការសិក្សានៅមហាវិទ្យាល័យ Melbourne នៅប្រទេស អូស្ត្រាលី ។ ក្នុងនោះ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ហ្វេសប៊ុកមួយឈ្មោះ “Cambodian Children’s Fund – Khmer” បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖


““ពីក្មេងរស់នៅគំនរសំរាម បានទៅបន្តការសិក្សានៅក្រៅប្រទេស! កាលពីនៅតូច សូភី មិនបានចូលរៀនទេ ប៉ុន្តែនៅអាយុ ១១ឆ្នាំទើបគាត់បានចូលរៀនហើយក៏ជាឧកាសដ៏ល្អមួយសម្រាប់គាត់ដែរ។ ពួកយើងទាំងអស់គ្នាសូមចូលរួមអបអរសារទដល់សិស្សរបស់យើង ដែលបានបញ្ចាប់ការសិក្សាឆ្នាំមូលដ្ឋាននៅ សកលវិទ្យាល័យ Trinity College Foundation Studies, University of Melbourne។


នេះជាលើកទីមួយហើយដែលមានសិស្សរបស់យើងទទួលបានអាហារូបករណ៍រៀនមួយចប់​ ពេលនេះ សូភីកំពុងតែត្រៀមចូលទៅរៀននៅ មហាវិទ្យាល័យ Melbourne នៅប្រទេស អូស្ត្រាលី ( The University of Melbourne )”។”


ហើយពេលថ្មីៗនេះ ប្អូនស្រី រ៉ុន សុភី បានរៀបរាប់ទាំងទឹកភ្នែក ក្នុងកិច្ចសម្ភាសន៍មួយជាមួយ សារព័ត៌មាន Sabay News រំលឹកពីជីវិតជូរចត់ គ្មានផ្ទះពិតប្រាកដ ដោយរស់នៅជាមួយគ្រួសារ នៅគំនរសម្រាម ស្ទឹងមានជ័យ រើសរបស់ដែលគេបោះចោលយកមកទទួលទាន។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាកិច្ចសម្ភាសន៍ដ៏សំខាន់មួយនេះ៕


Leave a Reply

Your email address will not be published. Required fields are marked *