សង្វេគ​ណាស់! តារា​​ជើង​ចាស់​ម្នាក់ ធ្លាក់​ខ្លួន​ដល់​ថ្នាក់​លក់​នំ​តាម​ថ្នល់ កាត់​យប់​កាត់​អធ្រាត្រ

ប្រិយមិត្តមួយចំនួនពិតជាស្គាល់ហើយ អ្នកស្រី គង់ ប៊ុន​សុន ដែលជាតារាសម្តែងជើងចាស់មួយរូប ដែលអ្នកស្រីតែងតែដើរតួជាម្តាយក្រីក្រក្នងខ្សែភាពយន្ត។

អ្នក​ស្រី គង់ ប៊ុន​សុន ហៅ​ម៉ែ​ស៊ុន តារា​ជើង​ចាស់​ម្នាក់ ដែល​ប្រិយមិត្ត​និយម​បាន​ឃើញ​ការ​សម្ដែង​អ្នក​ស្រី ជា​តួ​ម្ដាយ​អ្នក​ក្រ ក្នុង​ខ្សែភាពយន្ត​ក៏​ដូច​​​ជា វីដេអូ​ខារ៉ាអូខេ​ជា​ច្រើន​នោះ មិន​មែន​មាន​ជីវភាព​ក្រី​ក្រ​តែ​ក្នុង​សាច់​រឿង​នោះ​ឡើយ គឺ​​ជីវភាព​នៅ​ខាង​ក្រៅ​រាល់​ថ្ងៃ​របស់​អ្នក​ស្រី​​គឺ​លំបាក​លំបិន​ណាស់ ដោយ​ក្រៅ​ពី​ការ​សម្ដែង ត្រូវ​ឆ្លៀត​លក់​នំ កាត់​យប់​កាត់​អធ្រាត្រ ដើម្បី​ដោះ​ស្រាវ​ជីវភាព។

អ្នកស្រីប្រកបរបរលក់នេះនេះប្រហែលជាងមួយឆ្នាំមកហើយ ដោយលក់នៅក្រោយធនាគារ ANZ លើផ្លូវ271។ តារាជើងចាស់រូបនេះត្រុវចំនាយថ្លៃឈ្នួលផ្ទហក្នុងមួយខែរហូតដល់ទៅ៩០ដុល្លារឯណោះ ចំណែកឯថ្លៃឈ្នួលក្នុងសិល្បៈវិញ តារារូបនេះបានប្រហែលជា១៥ ទៅ៥០ដុល្លារប៉ុណ្នោះក្នុងមួយថ្ងៃ។បើទោះជាចំណូលរបស់អ្នកស្រីមិនសូវកាក់កប់ក៍ដោយ តែអ្នកស្រីនៅតែប្រឹងតស៊ូ ទើជាការងារសិល្បៈអ្នកស្រីមានយូរម្តងក៍ដោយក៍អ្នកស្រីសប្បាយចិត្តដែល ដោយសារតែជាការស្រលាញ់។

 

ដោយឡែក បើតាមហ្វេសបុកផេក សិល្បករកម្ពុជា បានបង្ហោះនៃកិច្ចសំភាសន៍ជាមួយ អ្នកស្រី គង់ ប៊ុន​សុន ហើយអ្នកស្រីបាននិយាយរៀបរាប់ទាំងទឹកភ្នែក ពិតជាកម្សត់ណាស់។ប្រសិនបើមានសប្បុរសជនចង់ជួយ​ឧបត្ថម្ភដល់អ្នកមិង អាចទាក់ទងអ្នកមីងតាមលេខ​ទូរសព្ទ 098 444 858៕

 

 

 


Leave a Reply

Your email address will not be published. Required fields are marked *