មានគេសើចចំអកថា! គាត់ ជាមនុស្សឆ្កួតដែល កប់ ពងមាន់ឬទានិង ចេកអំបូង ចូលក្នុង ដី!
មានគេសើចចំអកថា! គាត់ជាមនុស្សឆ្កួតដែលកប់ពងមាន់ឬទានិងចេកអំបូងចូលក្នុងដី! តាមពិតនេះជាមូលហេតុពិតនៅពីក្រោយរឿងនេះ។
ជីរធម្មជាតិជាធម្មតាតែងមានការលាយគ្រឿងផ្សំចូលគ្នាជាច្រើន ដែលរុក្ខជាតិត្រូវការដើម្បីលូតលាស់ ដូចជា ជាតិផូស្វ័រ អាសូត និង ប៉ូតាស្យ៉ូម។ គ្រឿងផ្សំជីរទាំងនេះអាចរកបានសឹងតែនៅគ្រប់ផ្សារ ឬបើមិនអ៊ីចឹងលោកអ្នកអាចយកលាមកសត្វមកធ្វើជាជីរក៏បាន។ ទោះយ៉ាងណា ពេលអានអត្ថបទនេះហើយលោកអ្នកនឹងមិនចាំបាច់ប្រើជីរតទៅទៀតឡើយ។ ឥឡូវ លោកអ្នកត្រូវមានចេកអំបូង ១ ផ្លែ និង ពងទា (ឬពងមាន់) ១ គ្រាប់ប៉ុណ្ណោះ។
សូមដាក់វាចូលទៅក្នុងរណ្តៅដី ហើយសូមដាំរាល់ប្រភេទរុក្ខជាតិ ឬដំណាំដែលលោកអ្នកចង់ដាំ។ គ្រឿងផ្សំទាំងពីរនេះមានគ្រប់សារធាតុចិញ្ចឹម ដែលមានក្នុងជីរដែលលក់នៅផ្សារដូចគ្នា។ ទោះយ៉ាងណា ចេកនិងស៊ុតល្អជាង ព្រោះវាជារបស់ធម្មជាតិសុទ្ធ។
រណ្តៅដែលជីកនោះត្រូវប្រាកដថាអាចដាក់ចេកផ្តេកបាន។ កប់វានៅក្នុងរណ្តៅនោះជម្រៅប្រហែល ១០ ទៅ ១២ អ៊ីញ។ បន្ទាប់មកដាក់ដំណាំឬរុក្ខជាតិរបស់លោកអ្នកចូល ហើយកប់ដីពីលើជាការស្រេច។ ចេកអំបូង និងពងមាន់នឹងផ្តល់នូវសារធាតុចិញ្ចឹមសំខាន់ៗ និងជាតិកាល់ស្យ៉ូមដើម្បីប្រឆាំងផ្កាបែកចុង។សូមទស្សនាវីដេអូអំពីរបៀបអនុវត្តជាក់ស្តែង៕ សូមមើលវីដេខាងក្រោម៖