ក្តុកក្តួលណាស់ ! ពុកខ្ញុំចង់ទៅដើរលេងជាមួយពុកដែរ…កាលខ្ញុំនៅតូច តែពេលនេះ កូនហ្អា…ពុកចង់ដើរលេងទៅកន្លែងព្រះច្រើន នាំពុកទៅផង ពេលនេះពុកដេីរលែងរួចហើយ

រូបភាពពីសន្លឹកត្រូវបានចែកចាយក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យគ្រប់គ្នាមានចិត្តក្តុក្តួលខ្លាំងណាស់ ដោយនៅក្នុងនោះកូនប្រុសដ៏ល្អមានបានបំពេញបំណងរបស់លោក ឪពុករបស់ខ្លួនដែលចង់ទៅដើរលេងនៅកន្លែងព្រះច្រើន ដែលធ្វើឲ្យរូបគេនឹកឃើញកាលពីខ្លួននៅតូច ហើយសុំឪពុកទៅដើរលេងកន្លែងដែលគេចង់ទៅ ហើយលោកឪពុកមិនជំទាស់។

តាមរយះហ្វេសប៊ុកដែលមានឈ្មោះ ប៉ាប៉ា ពនេចរ បានលើកឡើងថា ពុកខ្ញុំចង់ទៅដើរលេងជាមួយពុកដែរ…កាលខ្ញុំនៅតូចកូនហ្អា…ពុកចង់ដើរលេងទៅកន្លែងព្រះច្រើន នាំពុកទៅផង ពេលនេះពុកដេីរលែងរួច ……។

បន្ទាប់ពីបានអានសារទាំងនេះធ្វើឲ្យអ្នកអានក្តុកក្តួល និងសប្បាយចិត្តចំពោះការដឹងគុណរបស់កូនគំរូម្នាក់នេះចំពោះលោកឪពុករបស់ខ្លួន ដោយនៅក្នងនោះមានអ្នកបញ្ចេញយោបល់ផ្សេងគ្នា “ចូលចម្រើនអ្នកទាំង ពីរក្នុងព្រះពុទ្ធសាសនា ផលបុណ្យនិងមានដល់អ្នក..”,” សូមកោតសរសេីរដល់ទឹកចិត្តស្រលាញ់ដ៏ធំធេងចំពោះអ្នកមានគុណរបស់បងប្រុស”

 

សូមបងប្អូនទំាងអស់ត្រូវចងចំាថាគ្មានអ្នកណាស្រឡាញ់យើងជាងគ្រួសារយើងទេចិត្តឪពុកម្តាយដែលស្រឡាញ់កូនគឺធំធេងខ្លាំងណាស់ចំពោះកូន ព្រោះកូនព្រៀបដូចជាគ្រាប់ពេជ្យនិងជាកែវភ្នែករបស់ពួកគាត់កូនៗមានតម្លៃខ្លាំងបំផុតសម្រាប់ជីវិតគាត់ចង់អស់អ្វីក៏បានកុំឲ្យតែបាត់បង់កូនជាទីស្រឡាញ់។

 

Leave a Reply

Your email address will not be published. Required fields are marked *