នៅតែមិនទាន់រកឃើញ!!!ឧកញ៉ាទៀ វិចិត្រ អុជធូបបន់ស្រន់ រួចចេញអូប័រ 6គ្រឿង ជួយស្វែងរកស្ត្រីជនជាតិអង់គ្លេស ដែលបាត់ខ្លួន

(ព្រះសីហនុ)៖ នារីជនជាតិអង់គ្លេស អាយុ២១ឆ្នាំ ដែលបាត់ខ្លួននៅកោះរ៉ុង ខេត្តព្រះសីហនុ គិតត្រឹមល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ មិនទាន់រកឃើញនៅឡើយទេ បើទោះបីអាជ្ញាធរ និងសមត្ថកិច្ចបានរួមគ្នាប្រើប្រាស់កម្លាំងជាង ២០០នាក់ រហូតប្រើសុនខទៀតក៏ដោយនោះតាំងពីថ្ងៃម្សិលមិញ និងរហូតមកដល់ថ្ងៃនេះ។

នារីជនជាតិអង់គ្លេសរូបនេះ បានបាត់ខ្លួននៅវេលាម៉ោង០៣៖៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីជប់លៀងមួយនៅឆ្នេរកោះរ៉ុង ជាមួយមិត្តភ័ក្រប្រុសស្រី ដែលទើបនឹងស្គាល់គ្នាមុនចេញដំណើរទៅកោះរ៉ុង។

ក្រោយបាត់ខ្លួនភ្លាមអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ក្រោមការដឹកនាំពីអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន និងនាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ បានប្រើប្រាស់កម្លាំងរហូតជាង ២០០នាក់ អមជាមួយឧបករណ៍ និងទូកនេសាទ ស្វែងរកពេញមួយថ្ងៃទី២៧ ខែតុលា ម្សិលមិញ និងរហូតមកដល់ថ្ងៃនេះបន្ដទៀត នៅតែមិនទាន់រកឃើញ នៅឡើយទេ។

ស្រាប់តែពេលថ្មីនេះតាមរយហ្វេសប៊ុកផេករបស់ឧកញ៉ាទៀ វិចិត្របានសរសេរបង្ហោះថា៖ដើម្បីរួមចំណែកស្វែងរកស្ត្រីជនជាតិអង់គ្លេសដែល មានឈ្មោះ Amelia Bambridge. ខ្ញុំសូមចូលរួមដោយផ្ទាល់ព្រមទាំងបញ្ជូនអូប័រចំនួន6គ្រឿង សម្រាប់រួមសហការជាមួយកំលាំងសម្ថកិច្ចក្នុងការស្វែងរកស្ត្រីជនជាតិអង់គ្លេសដែលបាត់ខ្លួនតាំងពីថ្ងៃទី24ខែតុលាឆ្នាំ2019 អោយអស់ពីលទ្ធភាពនូវអ្វីដែលខ្ញុំអាចធ្វើបាន!

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *