ពុទ្ធោ! ទិដ្ឋភាពឪពុកនាំកូនស្រីទៅស៊ីការម្តាយជាមួយនឹងប្តីថ្មី ឃើញហើយហួសថ្លែង…(មានវិដេអូ)

បរទេស៖ កាលពីពេលថ្មីៗនេះ មានវីដេអូ១ ដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក កំពុងទទួលការចាប់អារម្មណ៍ និងចែករំលែកយ៉ាងច្រើន ដោយមានបុរសអភ័ព្វស្នេហ៍ម្នាក់បានជូនកូនស្រីអាយុប្រហែល១០ឆ្នាំ មកមើលពិធីមង្គលការរបស់ម្តាយជាមួយនឹងប្តីថ្មី បង្កឲ្យមានក្តីរំជើបរំជួលហូរទឹកភ្នែកសស្រាក់។

នៅក្នុងវីដេអូ ក៏ក្តុកក្តួលនសោះ គេឃើញក្មេងស្រីរូបនោះ បានសម្រក់ទឹកភ្នែករត់មកឱបស្រី្តម្តាយក្នុងឈុតកូនក្រមុំ នៅចំពោះមុខកូនកំលោះជាប្តីថ្មីរបស់ម្តាយ ។ រីឯស្រី្តម្តាយវិញ ក៏បានបង្ហាញអារម្មណ៍រំជួលចិត្ត រហូតស្រក់ទឹកភ្នែកស្រណោះដល់កូន

ស្រីយ៉ាងខ្លាំងផងដែរ ។ ទីបំផុត បុរសជាឪពុកបានលើកកូនស្រីដាក់លើម៉ូតូ ខណៈនាងតូចនោះមិនចង់ឃា្លតឆ្ងាយពីម្តាយ តែយ៉ាងណា បុរសជាឪពុកបានសម្រេចិត្តបើកម៉ូតូឌុបនាងត្រឡប់ទៅផ្ទះ ដោយមិនចង់ឲ្យមានការរំខានដល់ពិធីមង្គលការអតីតប្រពន្ធ ជាមួយនឹងប្តីថ្មីទេ។

វីដេអូនេះ គេមិនដឹងថា បានកើតឡើងតាំងពីពេលណា និងទីកន្លែងណា និងឈ្មោះរបស់កូនក្រមុំ-កំលោះ និងបុរសជាអតីតប្តី ព្រមទាំងក្មេងស្រីជាកូនឡើយ ។ តែយ៉ាងណា វីដេអូនេះ ទំនងជាបានកើតឡើងនៅក្នុងប្រទេសវៀតណាម ៕

ប្រភព៖chomna

Leave a Reply

Your email address will not be published. Required fields are marked *