រំភើបជំនួស! យុវជនសង្ហាម្នាក់ កំពុងដើររកអ្នកគ្រូដែលធ្លាប់បង្រៀនខ្លួន កាលនៅបឋមសិក្សាចតុមុខ នៅខ្វះពីរនាក់ទៀតមិនទាន់រកឃើញ សូមជួយស៊ែរដំណឹងនេះផងបានទេ?

នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នេះ ប្រិយមិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ និងកោតសរសើរបុរសម្នាក់ជាខ្លាំង ដោយរូបគាត់បានដើរស្វែងរក អ្នកគ្រូ លោកគ្រូបង្រៀន ដែលធ្លាប់បង្រៀនរូបគេ កាលពី នៅ បឋមសិក្សាចតុមុខ នៅពេលនេះ ទើបរកឃើញ អ្នកគ្រូ តែបួននាក់ទេ គឺ អ្នកគ្រូ បង្រៀន ថ្នាក់ ទី១, ២, ៣ និងទី៤ ចំណែក អ្នកគ្រូៗ បង្រៀនថ្នាក់ទី៥ និងទី៦ មិនទាន់រកឃើញ។ ក្នុងនោះបើយោងតាមរយៈ ហ្វេសប៊ុករបស់ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់បន្ថែមទៀតថា៖

“ក្មេងម្នាក់នេះ កំពុង ដើររក អ្នកគ្រូ លោកគ្រូបង្រៀន នៅ បឋមសិក្សា ចតុមុខ របស់គេ ក្រោយពី ខ្លួនគេបានបញ្ចប់ វិទ្យាល័យ ប៉ុន្មានឆ្នាំមុននេះ។ ខ្លួនគេថាទើបរកឃើញ អ្នកគ្រូ តែ បួននាក់ទេ គឺ អ្នកគ្រូ បង្រៀន គេ ថ្នាក់ ទី ១. ២. ៣. ៤ ចំណែក អ្នកគ្រូៗ បង្រៀនថ្នាក់ទី ៥ និង ទី ៦ មិនទាន់រកឃើញ។ គឺ អ្នកគ្រូ និរតី និង អ្នក គ្រូ ផាមី ។ សូមអ្នកគ្រូ ទាំងពីរ បើបាន ដឹង ដំណឺងនេះ សូមផ្ញើរលេខ ហ្វូន ឬ ដំណឹងមកតាមផេក នេះផងបាទ (កូនសិស្សម្នាក់នេះស្វែងរក ព្រោះរូបគេ មានកំណើតចេញ ពីអ្នកគ្រូៗ ដែលបានបង្រៀនរូបគេ ក្នុងសាលាចតុមុខនេះ កាលរូបគេនៅជាកុមារភាព) ។ សូមអរគុណច្រើន។”៕


share4lives

Leave a Reply

Your email address will not be published. Required fields are marked *