កំសត់ណាស់!!!នាយក្រិន ឈឺចាប់ជាខ្លាំង ដោយប្រពន្ធរបស់ខ្លួន លួចមានសាហាយ រត់ចោលលោក និងកូនទាំងបី ធ្វើអោយនាយក្រិនបង្ហោះសារដ៍សែនកំសត់ថា
តារាកំប្លែងដែលមានរាងតូចស្រឡះ និងមានមាឌល្អិត នាយ ក្រិន តែងតែធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែកាយសម្បទាទាបល្អិតរបស់លោកបែបនេះ តែបែរជាមានប្រពន្ធយ៉ាងខ្ពស់ស្រឡះស្រស់ស្អាត ជាពិសេសមកដល់ពេលនេះ ថែមទាំងមានកូនដល់ទៅ៣នាក់ទៀតផង។
យ៉ាងណាមិញ ស្រាប់តែកាលពីម្សិលមិញនេះ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ តារាកំប្លែងទាបល្អិតរូបនេះ បានបង្ហោះសារនៅលើគណនី ហ្វេសប៊ុកផ្លូវការរបស់លោក ដោយបានប្រកាសថាភរិយារបស់លោក បានផិតទៅរកប្រុសថ្មី ដែលធ្វើឱ្យមហាជនជាពិសេសអ្នកគាំទ្រមានការអាណិតអាសូររូបលោក និងភ្ញាក់ផ្អើលជាខ្លាំង។
ក្នុងនោះដែរ បើយោងតាមរយៈខ្លឹមសារ ដែលនាយ ក្រិន បានបង្ហោះនោះ មានខ្លឹមសារទាំងស្រុងថា៖”ស៊ូនៅជាមួយប៉ា ស្រវ៉ា អោបបង ម៉ាក់ផិតប៉ាម្ដងហើយម្ដងទៀត កូនជូនពរម៉ាក់សុខផ្លូវកាយ”។ ក្រោយការបង្ហោះពាក្យពេជ្រនេះរួចមក មហាជនជាច្រើន បាននាំគ្នាលើកទឹកចិត្ដទៅដល់ នាយ ក្រិន អោយខិតខំតស៊ូក្នុងជីវិត ដើម្បីកូនៗណា។
ប្រភព៖khosja.