អបអរសារទរ ! ប៉ែន ចំរ៉ុង បោះធៀបការហើយនិងអញ្ជើញភ្ញៀវច្រើនណាស់ ដោយចូលរោងនៅថ្ងៃទី…

មហាជនច្បាស់ជាបានជ្រាបហើយរួចមកហើយ ចំពោះចំណងស្នេហ៍របស់លោកប៉ែន ចំរ៉ុង និងគូស្នេហ៍ថ្មីរបស់ខ្លួន តែងតែបង្ហាញនូវសុភមង្គលជាមួយគ្នា កាន់តែខ្លាំងឡើង គួរឲ្យកត់សម្គាល់។យ៉ាងណាមិញក្រោយពីសិក្សាពីគ្នា និងយល់ចិត្តគ្នានោះ អ្នកទំាង២បានសំរេចចិត្តចូលរោងការហើយដោយជាពិសេស

កាលពីមួយរយៈមុន បានបែកធ្លាយរូបថត Pre-Weddingជាច្រើនសន្លឹករវាង ចំរ៉ុង និងគូដណ្ដឹង ដោយបានផ្ដិតយករូបភាព ធ្វើជាអនុស្សាវរីយ៍ នៅលើទឹកដីសៀមរាប ក្នុងឈុតបែបកូនកម្លោះ កូនក្រមុំ យ៉ាងផ្អែមល្ហែម។យ៉ាងណាមិញ គ្រាន់តែឃើញរូបថតទាំងនោះភ្លាម អាចឲ្យទស្សនិកជនរាល់គ្នា

ទាយបានថា ពិធីករដ៏ក្រមិចក្រមើមរូបនេះ ត្រៀបនឹងចូលរោងជ័យ ឆាប់ៗនេះ ជាក់ជាមិនខាន។មិនបានប៉ុន្មានផង ស្រាប់តែ ប៉ែន ចំរ៉ុង បានបង្ហោះធៀបការជាច្រើនសន្លឹក បង្កការភ្ញាក់ផ្អើលខ្លាំងណាស់ ដោយពិធីទាំងមូលនឹង ប្រារព្ធឡើងនៅ វិមានពិភពថ្មី សែនសុខ ថ្ងៃទី ២៨ វិច្ឆិកា ឆាប់ៗខាងមុខនេះតែម្ដង៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ

ប្រភព៖khmertoopnews

Leave a Reply

Your email address will not be published. Required fields are marked *