មោទកភាពណាស់! សិស្សកម្ពុជា ៤រូប ដណ្តើមបានមេដាយសំរឹទ្ធ៧គ្រឿង ក្នុងការប្រកួតប្រជែងអ្នកវិទ្យាសាស្ត្រវ័យក្មេងអាស៊ានបូកបី ក្នុងចំណោមបេក្ខជនចំនួន៨០នាក់ មកពីបណ្តាប្រទេសនៅប្រទេសអាស៊ាន កូរ៉េ ចិន និងស៊ុយអ៊ែត

មុននេះបន្តិច នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយរបស់ “ក្រសួងអប់រំ យុវជន និងកីឡា” បានប្រាប់ឲ្យដឹងថា​៖ “អបអរសាទរ សិស្សកម្ពុជាដែលដណ្តើមបានមេដាយសំរឹទ្ធ៧គ្រឿង ក្នុងការប្រកួតប្រជែងអ្នកវិទ្យាសាស្ត្រវ័យក្មេងអាស៊ានបូកបី លើកទី៨ ក្នុងចំណោមបេក្ខជនចំនួន៨០នាក់ មកពីបណ្តាប្រទេសនៅប្រទេសអាស៊ាន កូរ៉េ ចិន និងស៊ុយអ៊ែត។”។


ក្រោយពីទទួលបានដំណឹងនេះហើយ បានធ្វើឲ្យប្រិយមិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់បានសម្តែងអារម្មណ៍សប្បាយរីករាយជាខ្លាំង ព្រមទាំងបានបង្ហោះសារអបអរសាទរយ៉ាងព្រោងព្រាត នូវលទ្ធផលដ៏ល្អមួយនេះ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមអានសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ យុវជន និងកីឡា ដែលបានភ្ជាប់ជូនខាងក្រោមនេះ៕


ប្រភព៖ share4lives

Leave a Reply

Your email address will not be published. Required fields are marked *