ឈប់បារម្ភទៀតទៅ!!!!សូមអនុវត្តន៏តាមវិធី​ងាយៗ ក្នុងការ​កម្ចាត់​កណ្តុរ ដោយ​ប្រើ​ផាវ ឬ​ថ្ម​ស្អុយ​

​ដើម្បី​កម្ចាត់​កណ្តុរ​បំផ្លាញ​ដំណាំ នៅ​តាម​ទី​ចម្ការ យើង​មាន​២​វិធី ដែល​ជា​បទពិសោធន៍​ប្រើប្រាស់​របស់​បងប្អូន​កសិករ ។ ទីមួយ គឺ​ការប្រើ​ផាវ និង​ទី​ពីរ គឺ​ការប្រើ​ថ្ម​ស្អុយ ។ វិធី​ទាំងពីរ​នេះ មាន​ប្រសិទ្ធភាព​ដូច​គ្នា ក្នុង​ការសម្លាប់​កណ្តុរ​នៅក្នុង​រន្ធ ។​

​វិធី​ទី​មួយ ៖
​យក​ផាវ​ប្រភេទ​តូច បោះ​ចូល​ទៅ​ក្នុង​រន្ធកណ្តុរ បន្ទាប់មក យក​របស់​អ្វី​មួយ​មក​ខ្ចប់​មាត់​រន្ធ​បន្តិច មិន​ឱ្យ​បិទ​ជិត​ពេក​ទេ ដើម្បី​ការពារ​កុំឱ្យ​សំឡេង​ផ្ទុះ​ចេញ​មក​ក្រៅ​ខ្លាំងពេក ។

​វិធី​ទី​ពីរ ៖
​យើង​អាច​ប្រើ​ថ្ម​ស្អុយ ដែល​មាន​ទំហំ​ប៉ុន​មេដៃ បោះ​ចូល​ទៅ​ក្នុង​រន្ធកណ្តុរ រួច​លប់​មាត់​រន្ធ​ឱ្យ​ជិត ។ មួយរយៈ​ក្រោយមក ឧស្ម័ន​ដែល​បំបែក​ចេញពី​ថ្ម​ស្អុយ នឹង​ធ្វើឱ្យ​កណ្តុរ​ថប់ដង្ហើម ងាប់ ៕

ប្រភព៖kbn

Leave a Reply

Your email address will not be published. Required fields are marked *