ប្រើស្លឹកឈូក ដាក់បាយ ជំនួស ប្រអប់ស្នោរ ប្រសិនបើគាំទ្រ ជួយស៊ែរផងបាទ
សព្វថ្ងៃនេះមនុស្សភាគច្រើនប្រើប្រាស់ថង់ផ្លាស្ទិចសម្រាប់វេចខ្ចប់អាហារ នំចំនី។ ជាហេតុធ្វើអោយផលប៉ះពាល់ដល់សុខភាពនិងការបំពុលបរិស្ថាន។ស្រាប់តែពេលថ្មីៗនេះតាមរយះការបង្ហោះសារមួយក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកក្នុងគោលបំណងបំផុសគំនិតអោយអ្នកនិយមប្រើប្រាស់ថង់ផ្លាស្ទិច ងាយមកប្រើប្រាស់ស្លឹកឈូក និងស្លឹកចេកជំនួសវិញព្រោះដើម្បីរួមចំណែកក្នុងការកាត់បន្ថយការបំពុលបរិស្ថាន។
ក្នុងហ្វេសប៊ុកនោះបានបង្ហោះសារថា៖ប្រើស្លឹកឈូក ដាក់បាយ ជំនួស ប្រអប់ស្នោរ ប្រសិនបើគាំទ្រ ជួយ ស៊ែល ផងបាទ ។ក្រោយមកធ្វើអោយមហាជនចាប់អារម្មណ៏និងបានចូលរួមបព្ចេាញមតិរៀងៗខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយនេះគ្រាន់តែជាការបំផុសគោលគំនិតមួយធ្វើអោយអ្នកប្រើប្រាស់ចាប់អារម្មណ៏។ជាការប្រសើរណាស់បើប្រជាពលរដ្ឋយើងអាចប្រើប្រាស់វត្ថុសរីរាង្គដូចជាស្លឹកឈូក ស្លឹកចេកនេះបាន ព្រោះថាពេលគេបោះចោលវត្ថុទាំងនេះវាអាចបំបែកធាតុវាក្នុងធម្មជាតិបានល្អណាស់មិនប៉ះពាល់ដល់គុណភាពបរិស្ថានដូចថង់ប្លាស្ទីកឬប្រអប់ស្នោនេះឡើយ។
ដូចនេះការវេចខ្ចប់បែបនេះ ជៀសផុតពីសារធាតុជាតិគីមីបានមួយកម្រិតផងដែរ។ មួយវិញទៀត «ស្លឹកឈូក ឬស្លឹកចេក» ឆាប់រលួយ និងអាចប្រើប្រាស់ជាជីធម្មជាតិបាន។ ក្រៅពីស្លឹកឈូក ឬស្លឹកចេកនោះគឺមាន «ស្លឹកចាក ស្លឹកត្នោត ស្លឹកដូង» ផ្តល់ភាពងាយស្រួលនៅក្នុងការថែរក្សា ម្ហូបអាហារ នំចំណី ហើយក៏បានគាំពារបរិស្ថានផងដែរ៕