សុវណ្ណ រិទ្ធី៖ បើសិនជាមនុស្សដណ្ដើមគ្នា ធ្វើរឿងល្អនៅក្នុងសង្គមនេះច្រើន មិនដឹងជាល្អយ៉ាងណាទេ អ្នកខ្លះចូលចិត្តតែស៊ីត្រាវរឿងអត់ប្រយោជន៍…(មានវីដេអូ)

បើសិនជាមនុស្សដណ្ដើមគ្នា ធ្វើរឿងល្អនៅក្នុងសង្គមនេះច្រើន មិនដឹងជាល្អយ៉ាងណាទេ អ្នកខ្លះចូលចិត្តតែស៊ីត្រាវរឿងអត់ប្រយោជន៍ មិនបានការ រឿងរបស់គេសោះមានអ្នកចូលចិត្តមានអ្នកតាមដានជាងមើលសៀវភៅទៀត អ្នកអាចថា ខ្ញុំយកមុខក៏បាន អាចថាខ្ញុំសម្ដែង អាចស្អប់ក៏បានដែរ តែអ្នកមិនអាចមើលងាយ បេះដូងរបស់ខ្ញុំបានទេ ពីព្រោះបេះដូងរបស់ខ្ញុំគឺ ចង់ធ្វើអ្វីដែលខ្លួនខ្ញុំគិតថាវាល្អសម្រាប់ ដល់ក្មេងជំនាន់ក្រោយយកគំរូតាម។

ខ្ញុំសុខចិត្តទុកពេលវេលាដែលសេសសល់ ធ្វើរឿងដែលល្អ នៅក្នុងសង្គមរបស់ខ្ញុំវិញ ល្អជាង អ្នកខ្លះចូលចិត្តធ្វើរឿងណាមិនគប្បី អាត្មានិយមគិតតែរឿងផលប្រយោជន៍ពេក គិតតែរឿងគេ ជេហែកហួរគ្នា តាមដានលុះក្ស័យ តែបើរឿងអប់រំ រឿងចែករំលែកអ្វីដែលល្អ នៅក្នុងសង្គម មិនសូវមានអ្នកតាមដានឡើយ ជំងឺរាងកាយអាចព្យាបាល បានតែជំងឺស៊ីត្រាវ អត់បានការ រាលដាលពេញខ្លួនប្រាណព្យាបាលមិនបានទេ ហើយនឹងឆ្លងដល់កូនចៅទៀត តែបើសិនជាឆ្លងជំងឺមើល សៀវភៅរៀនសូត្រ រកស៊ីធ្វើការ មានបាន ឈឺឆ្អាលរឿងសង្គមខ្លះ មិនដឹងជាល្អយ៉ាងណានោះទេ …… និងសូមអរគុណទៅដល់លោកពូម្ចាស់ម៉ូតូកង់បីឥណ្ឌា ដែលបានដឹកគាត់ទាំងយប់ នាវេលាម៉ោង ៤ ទៀបភ្លឺសូមអរគុណលោកពូណាស់៕

Leave a Reply

Your email address will not be published. Required fields are marked *