គ្រាន់តែរើសពងទាក៍ហត់ដែរ! បងប្រុសម្នាក់ចិញ្ចឹមទាចំនួន ៤៥០០ ក្បាល ត្រឹមតែមួយយប់គាត់អាចបានពងទារហូតដល់ទៅ….(មានវីដេអូ)

តាមរយះហ្វេស ប៊ុករបស់  Vicch Sa បានបង្ហោះរូបភាព និងវីដេអូមួយស្តីពីសកម្មភាពលោក និងគ្រួសារទៅដើររើសពងទាដែលលោកបានចិញ្ចឹមសរុបទាទាំងអស់មានចំនួន៤៥០០ក្បាល ក្នុងនោះមានទាមេដល់ទៅ ៤៣០០ក្បាល។ មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះកម្រឃើញទាច្រើនបែបនេះណាស់ ព្រោះកន្លងមកឃើញមានការផ្សព្វផ្សាយការចិញ្ចឹមទាមានត្រឹមក្នុងចន្លោះពី១០០០ ទៅ ២០០០ ទាប៉ុណ្ណោះ។

ម្ចាស់ទាដដែលក៏បានបញ្ជាក់បន្ថែមទៀតថា ក្នុង១យប់លោកទទួលបានពងទានេះដល់ទៅ ៣៦០០ គ្រាប់ឯណោះ។ ព្រោះតែពងទាច្រើនពេកធ្វើឲ្យលោកខ្វះកំលាំងក្នុងការដើរប្រមូល ពេលនេះលោកក៏ត្រូវការអ្នកជួយរើសពងផងដែរ តែពេលនេះលោកមិនទាន់បានបញ្ជាក់ទីតាំងនៅឡើយទេថាកន្លែងចិញ្ចឹមនេះនៅទីណា សង្ឃឹមថាលោកនឹងប្រាប់នៅពេលក្រោយ ព្រោះមានគេចោទសំនួរត្រង់នេះច្រើននាក់ដែរ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *